ព័ត៌មាន

វៀតណាមគឺជាទីផ្សារធំទូលាយចំពោះសហគ្រាសស៊ុយអែត


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងបណ្ដាថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់ស៊ុយអែត (រូបថត៖ TTXVN) 
 

ថ្នាក់ដឹកនាំសម្ព័ន្ធក្រុម ហ៊ុនទាំងនេះបានសម្ដែងគោល បំណងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀត​ណាម​និង​សហភាពអឺរ៉ុប (EVFTA) នឹងត្រូវបានចុះហត្ថ​លេខាយ៉ាង​ឆាប់ៗ ដើម្បីជួយ​សម្រួល​ដល់​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ស៊ុយអែតជាមួយវៀតណាម។ 

បន្តកម្មវិធីនៃ​ដំណើរទស្សនកិច្ចជាផ្លូវការនៅស៊ុយអែត នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅរដ្ឋធានី Stockholm នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើ​ការ​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃ​សម្ព័ន្ធ​ក្រុម​ហ៊ុនជួរមុខនានា របស់ស៊ុយអែតដូច​ជា៖ Electrolux Oriflame Scania ABB Ericsson ​និង Volvo ជាដើម។
 
នៅជំនួប​នេះ បណ្ដាថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុននានារបស់ស៊ុយអែតបាន ចាត់ទុកថា នា បច្ចុប្បន្ន វៀត​ណាម​និង​ស៊ុយអែតកំពុងមានគោលដៅរួមនោះគឺ ខិតខំប្រឹងប្រែងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ថ្នាក់​ដឹក​នាំស​ម្ព័ន្ធក្រុម ហ៊ុនទាំងនេះបានសម្ដែងគោលបំណងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀត​ណាម​និង​សហភាពអឺរ៉ុប (EVFTA) នឹងត្រូវបានចុះហត្ថលេខាយ៉ាងឆាប់ៗ ដើម្បីជួយ​សម្រួល​ដល់​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ស៊ុយអែត​ជាមួយវៀតណាម។ ក្រុមថ្នាក់ដឹកនាំនេះក៏បានអោ​យដឹងថា គេត្រៀមខ្លួន​ជាស្រេច​ផ្ទេ​រ​ប្រគល់បច្ចេក វិទ្យាសម្រាប់ដៃគូវៀតណាម​ ក៏ដូចជាបើកទូលាយទ្រង់ទ្រា​យផលិត​កម្ម​អាជីវកម្ម នៅ​វៀត​ណាម​ផងដែរ។
 
ជាការ​ឆ្លើយតប នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អះអាងថា ស្ថាប័​ន​ពាក់ព័ន្ធ​នានា​រប​ស់​វៀត​ណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយឧបត្ថម្ភក្រុម​ហ៊ុន​និង​សហគ្រាស​ស៊ុយអែត​ក្នុង​ការ​វិនិយោគ​ធ្វើអាជីវកម្ម​នៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីបាន​សង្កត់ធ្ងន់ថា វៀតណាមជាច្រកទ្វារនៃ​ ទីផ្សារ​អាស៊ាន​ ហើយវៀតណាមបាននិងកំពុងត្រៀមរៀបចំចុះហត្ថលេខាលើកិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជំនាន់​ថ្មីជាច្រើន​ ហេតុនេះហើយវៀតណាមពិតជា ទីផ្សារធំទូលាយ​ចំពោះសហគ្រាសស៊ុយអែត​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top