ព័ត៌មាន

វៀតណាមគឺជាគោលដៅវិនិយោគសម្រាប់អង្គភាពអាជីវកម្មកាណាដាដែលមានបំណងចង់ឈានចូលទីផ្សារអាស៊ី

ទិដ្ឋភាពទូទៅនៃពិធីបើកសម្ពោធនេះ(រូបថត ៖ hanoimoi.com.vn)
 

នាពេលថ្មីៗនេះ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមបានសម្ភាសន៍ជាមួយអតីតទេសាភិបាលខេត្ត Quebec លោក Jean Charest អំពីទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងកាណាដាក្នុងបរិបទដែលប្រទេសទាំងពីរកំពុងមើលឃើញ ពីនិន្នាការកាន់តែកើនឡើងនៅក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម ទ្វេភាគី ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានជះឥទ្ធិពលលើគ្រប់វិស័យនៃសេដ្ឋកិច្ចក៏ដោយ។

លោក Charest មានប្រសាសន៍ថា ប្រទេសកាណាដានិងវៀត ណាមមិនទាន់ បានទាញយក ផលប្រយោជន៍ពេញ លេញពីឧត្តមភាពឬឱកាសពីកិច្ចព្រមព្រៀង CPTPP នៅឡើយ។

ទោះបីពាណិជ្ជកម្មទ្វេភាគី មានការកើនឡើងក៏ដោយប្រទេសទាំងពីរក៏មើលឃើញពីឱកាសនិងសក្តានុពលក្នុងវិស័យកែច្នៃម្ហូបអាហារ និងផលិតកម្ម ប៉ុន្តែវានៅតែមានវិស័យថ្មីៗដែលត្រូវការការវិនិយោគផងដែរ។

ដោយមានតម្លៃនាំចូលទំនិញកើនឡើងរហូតដល់ ៥០០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ កាណាដាត្រូវបានគេចាត់ទុកថាជាទីផ្សារគួរឲ្យទាក់ទាញសម្រាប់វិនិយោគិន។ ហេតុដូច្នេះ លោក Charest បានអះអាងថានៅតែមានឱកាស និងសក្តានុពលដ៏ល្អប្រពៃសម្រាប់ប្រទេសវៀតណាមនិងកាណាដាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសនៅ ពេលប្រតិបត្តិការទំនិញរវាងប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមគ្នា ជាជាងការប្រកួតប្រជែងគ្នាទៅវិញមកផងដែរ ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top