ព័ត៌មាន

វៀតណាមគឺជា "គ្រាប់ត្បូង" របស់អាស៊ីអាគ្នេយ៍

នៅក្នុងអត្ថបទថ្មីៗនេះ កាសែតបារាំង La Voix du Nord បានពិពណ៌នាអំពីវៀតណាមថាជា "គ្រាប់ត្បូង" នៃតំបន់អាស៊ីអាគ្នេយ៍ ជាកន្លែងមួយដែលមានទេសភាពធម្មជាតិប្លែកៗ ប្រវត្តិសាស្ត្រដ៏សម្បូរបែប អត្តសញ្ញាណវប្បធម៌ដ៏រស់រវើក និងម្ហូបអាហារដែលត្រូវបានចាត់ទុកថា ជាកន្លែងដ៏ទាក់ទាញបំផុតមួយនៅក្នុងពិភពលោក។
ទីក្រុងបុរាណហូយអាន នៅពេលព្រឹកដ៏ស្ងប់ស្ងាត់ (រូបថត៖ ឡេជី/VOV5)

ចាប់ពីដងផ្លូវដ៏មមាញឹកនៃទីក្រុងហាណូយ ភ្នំថ្មកំបោរដ៏អស្ចារ្យនៃឈូងសមុទ្រហាឡុង រហូតដល់បរិយាកាសស្ងប់ស្ងាត់នៃរដ្ឋធានីបុរាណ Hue និងអាហារតាមដងផ្លូវដ៏ឈ្ងុយឆ្ងាញ់ វៀត ណាមកំពុងអះអាងកាន់តែខ្លាំងឡើងនូវតំណែងរបស់ខ្លួនជាគោលដៅដ៏ទាក់ទាញបំផុតមួយនៅអាស៊ីនៅក្នុងក្រសែភ្នែករបស់អ្នកទេសចរអន្តរជាតិ។

នៅទីក្រុងហាណូយ La Voix du Nord មានការចាប់អារម្មណ៍ជាពិសេសជាមួយនឹងមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam ដែលជាសាកលវិទ្យាល័យដំបូងគេរបស់វៀតណាម និងជានិមិត្តរូបនៃប្រពៃណីនៃការរៀនសូត្រ។ កាសែតបារាំងក៏បានសរសើរបទពិសោធន៍ប្រចាំថ្ងៃនៅទីក្រុងហាណូយផងដែរ ចាប់ពីការរីករាយជាមួយកាហ្វេស៊ុត និងការរុករកតំបន់បុរាណ រហូតដល់ការជួបប្រទះវប្បធម៌អាហារតាមដងផ្លូវ។

នៅ​កណ្តាល​ប្រទេស​វៀតណាម រាជធានី​បុរាណ Hue នៅតែ​ត្រូវ​បាន​គេ​លើក​ឡើង​ថា​ជា​គោលដៅ​ដែលមិនគួររំលង។ ទន្ទឹមនឹងនេះ ទីក្រុងបុរាណ Hoi An ក្នុងខេត្ត Quang Nam ត្រូវ​បាន​បង្ហាញ​ថា​ជា​ទីក្រុង​បុរាណ​ដ៏​មាន​មន្ត​ស្នេហ៍​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍។

មិនត្រឹមតែទាក់ទាញដោយទេសភាព និងបេតិកភណ្ឌរបស់ខ្លួនប៉ុណ្ណោះទេ ប្រទេសវៀត ណាមក៏ទាក់ទាញភ្ញៀវទេសចរជាមួយនឹងម្ហូបអាហារដ៏សម្បូរបែបរបស់ខ្លួនផងដែរ។ យោងហ្វើ នំបាំង និងនំបញ្ចុកសាច់អាំង។ La Voix du Nord ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ច និងការអត់ធ្មត់របស់ប្រជាជនវៀតណាមផងដែរ៕


top