ព័ត៌មាន

វៀតណាមគាំទ្រ​កិច្ចខិតខំប្រឹងប្រែងជំរុញ​សាមគ្គីភាព​របស់អាស៊ាន​ក្នុងបញ្ហាមីយ៉ាន់ម៉ា

វៀតណាមនឹងបន្តរួមជាមួយបណ្ដាប្រទេសជំរុញការអនុវត្តន៍ការព្រមព្រៀងជាឯកច្ឆ័ន ៥ ចំណុច ហើយមានគោលបំណងថា មីយ៉ាន់ម៉ានឹង បន្តចូលរួមក្នុងដំណើរការកសាងអាស៊ានប្រកបដោយសន្តិភាព និងស្ថិរភាព។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ ក្រសួងការបរទេសវៀតណាម)

នាថ្ងៃទី ២០ មករា នៅទីក្រុងហាណូយ ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមនោះ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានពាក់ព័ន្ធនឹងស្ថានការណ៍នៅមីយ៉ាន់ម៉ា និងទស្សនៈមួយចំនួនរបស់បណ្តាប្រទេសក្នុងតំបន់នោះអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា៖ វៀតណាមជានិច្ចកាល មានគោលបំណងថា ប្រទេសមីយ៉ាន់ម៉ា រក្សាស្ថិរភាពឱ្យបានឆាប់ៗ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ  ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងបន្តរួមចំណែកក្នុងការកសាង សហគមន៍អាស៊ានសាមគ្គីភាព។ អាស៊ានដំណើរការដោយឈរលើមូលដ្ឋាននៃការពិគ្រោះយោបល់ ការសន្ទនា កិច្ចសហប្រតិបត្តិការ និងស្របតាមធម្មនុញ្ញអាស៊ាន។ ប្រឈមនឹងការលំបាកចំពោះមីយ៉ាន់ម៉ានោះ  អាស៊ានកំពុងជួយឧបត្ថម្ភមីយ៉ាន់ម៉ា ជាពិសេសគឺជំនួយមនុស្សធម៌ក្នុងស្មារតីសាមគ្គីភាព និងការរួមចំណែកប្រកបដោយមានការទទួលខុសត្រូវ។ វៀតណាមនឹងបន្តរួមជាមួយបណ្ដាប្រទេសជំរុញការអនុវត្តន៍ការព្រមព្រៀងជាឯកច្ឆ័ន ៥ ចំណុច ហើយមានគោលបំណងថា មីយ៉ាន់ម៉ានឹង បន្តចូលរួមក្នុងដំណើរការកសាងអាស៊ានប្រកបដោយសន្តិភាព និងស្ថិរភាពផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

top