ព័ត៌មាន

វៀតណាមគាំទ្រអ៊ីតាលីបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន


 ទិដ្ឋភាពនៃជំនួបពិភាក្សា
 

ក្នុងរយៈ​ពេលពីរថ្ងៃ គឺថ្ងៃទី៥ និងទី៦ ខែមិថុនា នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។​

នាព្រឹក​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០១៩ នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានធ្វើ​ជាអធិបតីនៃពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte ។ បន្ទាប់ពី​ពិធីទទួលស្វាគមន៍មក នាយករដ្ឋមន្ត្រីទាំងពីររូបបានអនុវត្តន៍កិច្ចពិភាក្សា។
 
ធ្វើការ​ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃថា ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នៅមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ។ ភាគីទាំងពីរបានឯកភាពគ្នា បន្តជំរុញ​កិច្ច​សហប្រតិ​បត្តិការ​ក្នុង​វិស័យនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ អប់រំ បណ្តុះបណ្តាល បច្ចេកវិទ្យា សន្តិសុខ ការពារជាតិ ការអភិវឌ្ឍ​ប្រកបដោយចីរភាព ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ និងការតភ្ជាប់ក្នុងតំបន់ជាដើម។

លើ​វិស័យ​សេដ្ឋកិច្ច នាយករដ្ឋមន្ត្រីទាំងពីររូបបានព្រមព្រៀង បង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​អាជីវកម្ម​នៃ​ប្រទេស​ទាំង​ពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន។ ភាគីទាំងពីរបានឯកភាពគ្នា បង្កើន​តម្លៃ​ប្រាក់​ពាណិជ្ជកម្មទ្វេភាគី ពីជិត៥ ពាន់លានដុល្លារទៅដល់ ៦ ពាន់លានដុល្លារនៅឆ្នាំ ២០២០ និង ១០ ពាន់​លាន​ដុល្លារនៅបណ្តាឆ្នាំបន្តបន្ទាប់។
 
នាយករដ្ឋ​មន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា: វៀតណាមជានិច្ចកាល តែងតែយក​ចិត្ត​ទុក​ដាក់​ដល់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យជាមួយអ៊ីតាលី។ ទន្ទឹមជា​មួយ​គ្នា​នោះ​ បានស្វាគមន៍នូវគំនិតផ្តួចផ្តើមរៀបចំកិច្ចសន្ទនាថ្នាក់ខ្ពស់លើកទី ៣ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអ៊ីតាលី - អាស៊ាននៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀ​ត​ណាម​គាំទ្រ​អ៊ីតាលីក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន។ នាយករដ្ឋមន្ត្រី​ទាំងពីរ​រូប​បាន​ព្រម​ព្រៀង​គ្នាអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) និងកិច្ច​​ព្រម​ព្រៀង​វិនិយោគ​ វៀតណាម - EU (EVIPA)។ លោកនាយករដ្ឋមន្ត្រី Giuseppe Conte បានបញ្ជាក់​ពីការ​គាំទ្រ​ចំពោះ​ការ​ចុះហត្ថ​លេខា​ និងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងនេះយ៉ាងឆាប់ៗ។
 
នាយករដ្ឋមន្ត្រី​ទាំងពីររូបក៏បាន​ផ្លាស់ប្តូរ​នូវទស្សនៈ​ស្តីពី​បញ្ហាអន្តរជា​តិ​និង​តំបន់​ដែលមានការ​យកចិត្តទុកដាក់ដូចគ្នា​ ព្រម​ទាំងបានអះអាងថា នឹ​ងបន្តកិច្ច​សហប្រតិ​បត្តិការ​យ៉ាងជិត​ស្និទ្ធ​និង​គាំទ្រ​គ្នា​ទៅ​វិញ​​ទៅ​មកនៅ​ក្នុងវេទិកាពហុភាគី ក៏ដូចជាអង្គការសហប្រជាជាតិ, ASEM, អាស៊ាន និង EU។ នាយក​រដ្ឋ​មន្ត្រី​ទាំង​ពី​ររូបបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាស​ចរណ៍​នៅ​សមុទ្រ​ខាងកើត  សម្រាប់តំបន់និងអន្តរជាតិ ជាពិសេសគឺដោះស្រាយជម្លោះដោយសន្តិវិធី  ឈរលើមូល​ដ្ឋានច្បាប់​អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top