ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៨ ខែកញ្ញា បានបើកកិច្ចប្រជុំប្រចាំខែតាមប្រព័ន្ធវីដេអូ ស្តីពីស្ថានភាពនយោបាយនៅស៊ីរី។
|
តំណាងប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីបញ្ហាស៊ីរី (រូបថត៖ TTXVN) |
ថ្លែងសន្ទរកថា នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Pham Hai Anh អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើសារសំខាន់នៃការបន្តរក្សាកិច្ចចរចារប្រកបដោយការស្ថាបនានិងការសន្ទនារវាងរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងដែលក្នុងនោះចាំបាច់ត្រូវឈានដល់កិច្ចព្រមព្រៀងអំពីរបៀបវារៈ ដើម្បីបន្តទៅកិច្ចប្រជុំបន្តបន្ទាប់ទៀត។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ដំណោះស្រាយតែមួយគត់សម្រាប់សន្តិភាពនិងស្ថិរភាពនៅស៊ីរីគឺដំណោះស្រាយនយោបាយដឹកនាំនិងប្រជាជនស៊ីរីជាម្ចាស់ ស្របតាមច្បាប់អន្តរជាតិ ដោយឈរលើមូលដ្ឋាននៃការធានាការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ស៊ីរី។ តាមនោះ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីរក្សាសន្តិសុខនិងស្ថេរភាពរយៈពេលវែង ដើម្បីបម្រើកិច្ចចរចា បង្កើនរាល់កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីគាំទ្រដល់ដំណើរការនយោបាយនិងរក្សាជំនួយសម្រាប់ស៊ីរីចំពោះមុខរាល់ការលំបាកនិងបញ្ហាប្រឈមទាក់ទងនឹងសេដ្ឋកិច្ច សង្គម មនុស្សធម៌និងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតពេលបច្ចុប្បន្ន។
សូមគូសបញ្ជាក់ថា ស្ថានភាពសន្តិសុខនៅស៊ីរីមានស្ថេរភាពជាងមុន ប៉ុន្តែនៅតែមានការវិវត្តគួរឱ្យព្រួយបារម្ភ ក្នុងនោះមានឧប្បត្តិហេតុអស្ថិរភាព សន្តិសុខនៅភាគពាយព្យនិងតំបន់មួយចំនួនទៀតនៅក្នុងប្រទេសស៊ីរី ក៏ដូចជាភាពតានតឹងរវាងរុស្ស៊ីនិងអាមេរិក នៅភាគឥសាននៃប្រទេសស៊ីរី រួមទាំងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីតាំងមួយចំនួននៅក្នុងប្រទេសស៊ីរីផងដែរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម