ព័ត៌មាន

វៀតណាមគាំទ្រតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

តាងនាមបណ្តាប្រទេសអាស៊ាន លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បាន សម្តែងការព្រួយបារម្ភអំពីផលវិបាកធ្ងន់ធ្ងរនៃអាវុធនុយក្លេអ៊ែ ហើយបញ្ជាក់សារជាថ្មី អំពីការគាំទ្ររបស់អាស៊ានចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិឆ្ពោះទៅរកពិភពលោកគ្មានអាវុធ នុយក្លេអ៊ែរ។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ TTXVN)

 លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ នាថ្ងៃទី ១៤ តុលា បានតាងនាមប្រទេសអាស៊ាននានា ថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំពិភាក្សាលើប្រធានបទអាវុធនុយក្លេអ៊ែនៅគណៈ កម្មាធិការទទួលបន្ទុកការរំសាយសព្វាវុធនិងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី១) នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

តាងនាមបណ្តាប្រទេសអាស៊ាន លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បាន សម្តែងការព្រួយបារម្ភអំពីផលវិបាកធ្ងន់ធ្ងរនៃអាវុធនុយក្លេអ៊ែ ហើយបញ្ជាក់សារជាថ្មី អំពីការគាំទ្ររបស់អាស៊ានចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិឆ្ពោះទៅរកពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។ អាស៊ានបន្តគោរពពហុភាគីនិយមក្នុងវិស័យរំសាយនិងមិន រីកសាយភាយអាវុធនុយក្លេអ៊ែរ រួមទាំងតួនាទីមជ្ឈភាពនៃសន្ធិសញ្ញាហាមឃាត់ការរីក សាយភាយនុយក្លេអ៊ែរ (NPT) ក្នុងយន្តការសកលសម្រាប់ការរំសាយសព្វាវុធ ប្រឆាំងការ ផ្សព្វផ្សាយហើយប្រើប្រាស់នុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព។ អាស៊ានអំពាវនាវឲ្យ ប្រទេសនានាបន្តចុះហត្ថលេខា និងផ្តល់សច្ចាប័នលើសន្ធិសញ្ញាស្តីពីការហាមឃាត់ ការធ្វើតេស្តនុយក្លេអ៊ែរ (CTBT) ឲ្យចូលជាធរមានក្នុងពេលឆាប់ៗនេះ។

ប្រធានស្ថានបេសសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់សារជាថ្មីនូវការសន្យារបស់អាស៊ានចំពោះកិច្ចខិតខំប្រឹងប្រែងជំរុញតំបន់អាស៊ីអាគ្នេយ៍ដែលគ្មានអាវុធនុយក្លេអ៊ែរ ហើយនាពេលថ្មីៗនេះបានអនុម័តលើកម្មវិធីសកម្មភាព ដំណាក់កាល ២០២៣-២០២៧ ដើម្បីអនុវត្តន៍គោលដៅនេះ៕

top