ព័ត៌មាន

វៀតណាមគាំទ្រការពង្រឹង ធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់កងកម្លាំងរក្សាសន្តិភាព

សម័យពិភាក្សារួមក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការពិសេសសម្រាប់ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានប្រព្រឹត្តទៅនាថ្ងៃទី ១៤ ខែកុម្ភៈ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nguyen Phuong Tra។ (រូបថត៖ ស្ថានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ)

អញ្ជើញថ្លែងក្នុងសម័យពិភាក្សារួម អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Tra បានចែករំលែកជាមួយសហគមន៍អន្តរជាតិ អំពីក្តីកង្វល់របស់វៀតណាមក្នុងការរក្សសន្តិភាព ជាពិសេសគឺការធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់កងកម្លាំងរក្សាសន្តិភាព ក៏ដូចជាការជួយឧបត្ថម្ភធនធាន ការពង្រឹងតួនាទីរបស់អង្គការផ្សេងៗក្នុងតំបន់ ដូចជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងការចូលរួមរបស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាព។ តំណាងវៀតណាមក៏បានជូនដំណឹងថា វៀតណាមគឺជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពចំនួនបួននៅអាស៊ីអាគ្នេយ៍ ហើយ វៀតណាមក៏បានត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះផងដែរ៕


top