ព័ត៌មាន

វៀតណាមគាំទ្រការកសាងកិច្ចព្រមព្រៀងសកលដើម្បីដោះស្រាយការបំពុលប្លាស្ទិក

នេះគឺជាការអះអាងរបស់លោក Truong Duc Tri អនុប្រធាននាយកដ្ឋានសមុទ្រ និងកោះវៀត ណាម (ក្រសួងធនធានធម្មជាតិ និងបរិស្ថាន) ក្នុងសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ឆ្ពោះទៅរកកិច្ចព្រមព្រៀងសកលស្តីពីការបំពុលប្លាស្ទីក ដែលរៀបចំដោយនាយកដ្ឋានសមុទ្រ និងកោះនៃប្រទេសវៀតណាម និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) សម្របសម្រួលរៀបចំឡើងនាព្រឹកថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុងហាណូយ។
ទិដ្ឋភាពទូទៅនៃសន្និសីទ (ប្រភព៖ UNDP ប្រចាំនៅវៀតណាម)

ក្នុងនាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃក្រុមប្រឹក្សាភាពជាដៃគូលើការគ្រប់គ្រងបរិស្ថាននៃសមុទ្រអាស៊ីបូព៌ា (PEMSEA) នៅកម្រិតតំបន់ វៀត ណាមគាំទ្រយ៉ាងខ្លាំងក្លាក្នុងការចូលរួមកិច្ចចរចា និងការកសាងកិច្ចព្រមព្រៀងជាសកលដើម្បីដោះស្រាយបញ្ហាបំពុលប្លាស្ទិក។ តាមរយៈការរួមគ្នាកសាងកិច្ចព្រមព្រៀងមួយ វៀតណាម និងប្រទេសដទៃទៀតនឹងបង្ហាញស្មារតីសាមគ្គីភាពដើម្បីរួមជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាការបំពុលសំណល់ប្លាស្ទិក។ នេះគឺជាការអះអាងរបស់លោក Truong Duc Tri អនុប្រធាននាយកដ្ឋានសមុទ្រ និងកោះវៀតណាម (ក្រសួងធនធានធម្មជាតិ និងបរិស្ថាន) ក្នុងសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ឆ្ពោះទៅរកកិច្ចព្រមព្រៀងសកលស្តីពីការបំពុលប្លាស្ទីក ដែលរៀបចំដោយនាយកដ្ឋានសមុទ្រ  និងកោះនៃប្រទេសវៀតណាម និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) សម្របសម្រួលរៀបចំឡើងនាព្រឹកថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុងហាណូយ។

តាមលោក Truong Duc Tri រដ្ឋាភិបាលវៀតណាមតែងតែលើកតម្កើងសារៈសំខាន់នៃកិច្ចការពារបរិស្ថានសមុទ្រ និងកោះ ជាពិសេសបញ្ហាទាក់ទងនឹងការអភិរក្សជីវៈចម្រុះសមុទ្រ បរិស្ថានសមុទ្រ ក៏ដូចជា ការដោះស្រាយបញ្ហាសំណល់ប្លាស្ទិក  កាកសំណល់ប្លាស្ទិកនៅមហាសមុទ្រជាដើម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោល បំណងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព។ តាងនាមនាយកដ្ឋានសមុទ្រ និងកោះវៀតណាម លោក Truong Duc Tri បានស្នើថា ប្រទេសដែនសមុទ្របន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាបន្ទាន់ រួមមានៈ ការបំពុលបរិស្ថានសមុទ្រ កាកសំណល់ប្លាស្ទិកក្នុងមហាសមុទ្រ ឆ្ពោះទៅរកបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព ក៏ដូចជារួមចំណែកដ៏សំខាន់ក្នុងការអភិរក្សធម្មជាតិសមុទ្រ និងជីវចម្រុះ។ ទន្ទឹមនឹងនោះ ប្រទេសនានាត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅសមុទ្រអាស៊ីបូព៌ា រួមគ្នាបង្កើតគំនិតច្នៃប្រឌិត និងមានសកម្មភាពឆ្ពោះទៅរកអភិបាលកិច្ចមហាសមុទ្រប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍន៍ទៅវិញទៅមក៕


top