ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យការទូតវ៉ាក់សាំង

 
អនុរដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Nguyen Minh Vu។
 

អនុរដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Nguyen Minh Vu ឲ្យដឹងថា វៀតណាមនឹងអនុវត្តន៍ សកម្មភាពជាច្រើនបន្តទៀត ដើម្បីមានប្រភពវ៉ាក់សាំងចាប់តាំងពីពេលនេះរហូតដល់ ចុងឆ្នាំ សំដៅធានាការអនុវត្តប្រកបដោយជោគជ័យយុទ្ធសាស្ត្រវ៉ាក់សាំងដែលរដ្ឋា ភិបាលបានដាក់ចេញ។

បន្ទាប់ពីជម្ងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើងនៅវៀតណាម ការិយាល័យនយោបាយ គណៈលេខា រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនិងគណៈកម្មការជាតិដឹកនាំការ បង្ការប្រយុទ្ធប្រឆាំងកូវីដ ១៩ បានធ្វើការព្យាករណ៍យ៉ាងឆាប់រហ័សដើម្បីបញ្ជាណែនាំ ការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងនោះមានការអនុវត្តយុទ្ធសាស្ត្រវ៉ាក់សាំងផង។

តាមនោះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាដោយផ្ទាល់ឲ្យក្រសួងសុខាភិបាល ក្រសួងការបរទេស ក្រសួង ស្ថាប័នពាក់ព័ន្ធនិងស្ថាប័នតំណាងវៀតណាមប្រចាំនៅឯបរ ទេស ខិតមកជិតនឹងប្រភពវ៉ាក់សាំង សហប្រតិបត្តិការជាមួយជំនាញការបច្ចេកវិទ្យា ផលិតវ៉ាក់សាំង និងគំនិតផ្ដួចផ្ដើមសហប្រតិបត្តិការសុខាភិបាល នានា។ អនុរដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Nguyen Minh Vu ឲ្យដឹងថា វៀតណាមនឹងអនុវត្តន៍ សកម្មភាពជាច្រើនបន្តទៀត ដើម្បីមានប្រភពវ៉ាក់សាំងចាប់តាំងពីពេលនេះរហូតដល់ ចុងឆ្នាំ សំដៅធានាការអនុវត្តប្រកបដោយជោគជ័យយុទ្ធសាស្ត្រវ៉ាក់សាំងដែលរដ្ឋា ភិបាលបានដាក់ចេញ។

លោកអនុរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំផ្ដោតសំខាន់ទៅលើទិសដៅស្នូលចំនួន៣។ ទីមួយ សហការយ៉ាងជិត ស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺក្រសួងសុខាភិបាលក្នុងការដាស់តឿន និងអនុវត្តការសន្យាជាមួយដៃគូនានា អំពីការផ្គត់ផ្គង់វ៉ាក់សាំងចំនួន១៥០លានដូស។ ទីពីរ បន្តចលនាដៃគូទ្វេភាគី អង្គការអន្តរជាតិផ្គត់ផ្គង់ប្រភពវ៉ាក់សាំងជូន វៀតណាម បន្ថែមទៀត។ ទីបី ជំរុញឲ្យបានជ្រាលជ្រៅនិងសកម្មជាងទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងដើម្បីបម្រើការផលិតយ៉ាងយូរអង្វែង”។

អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែងនៃការទូតវ៉ាក់សាំង គិតត្រឹមពេលនេះ វៀត ណាមសម្រេចបានការសន្យាអំពីការទទួលបានវ៉ាក់សាំងចំនួន១៣០លានដូសដើម្បី ចាក់ជូនចំនួនប្រជាជនប្រមាណ ៧០%។ ដំបូងបង្អស់ ក្នុងខែកក្កដានិងខែសីហាឆ្នាំ ២០២១ វៀតណាមអាចទទួលបានវ៉ាក់សាំងចំនួន១០លានដូស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top