ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងសម្រេចបានការនាំចេញគ្រឿងសមុទ្រចំនួន ៨,៩ ពាន់លានដុល្លារ

ការនាំចេញគ្រឿងសមុទ្ររហូតដល់ចុងខែសីហានឹងកើនដល់ ៥,៤ ពាន់លានដុល្លារ ហើយគោលដៅពេញមួយឆ្នាំសម្រេចបាន ៨,៩ ពាន់​លាន​ដុល្លារ។

អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Phung Duc Tien ថ្លែងក្នុងសន្និសីទ


នេះជាការអះអាងរបស់អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិ វឌ្ឍន៍ជនបទ Phung Duc Tien ក្នុងសន្និសីទស្តីពីការធានាគុណភាព សុវត្ថិភាពស្បៀងអាហារ និងសុវត្ថិភាពជំងឺ ដើម្បីជំរុញផលិតកម្មនិងការប្រើប្រាស់គ្រឿងសមុទ្រ ដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជន បទរៀបចំឡើងនាថ្ងៃទី ១៩ ខែកញ្ញានៅទីក្រុង Can Tho។ បច្ចុប្បន្ន ផលិតផលបង្កងស្ថិតក្នុងស្ថានភាពអំណោយផល នៅពេលបង្កើនទាំងបរិមាណនិងតម្លៃលក់។ ចាប់តាំងពីពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) បានចូលជាធរមានកាលពីដើមខែសីហាមក ការបញ្ជាទិញបង្កងបានកើនឡើងជាង ១០%។ យោងតាមសមាគមកែច្នៃនិងនាំចេញគ្រឿងសមុទ្រវៀតណាម (VASEP) ទីផ្សារនាំចេញបង្កងធំៗ ចំនួន ៥ របស់វៀត ណាមគឺអាមេរិក ជប៉ុន ចិន សហភាពអឺរ៉ុបនិងកូរ៉េខាងត្បូង។

គិតត្រឹមថ្ងៃទី ១៥ ខែសីហា ការនាំចេញបង្កងសម្រេចបានចំនួន ២,១ ពាន់លានដុល្លារ ដែលស្រូបយកជាង ៤៣% ចំណូលនាំចេញគ្រឿងសមុទ្រសរុប។ ក្នុងនោះទីផ្សារនាំចូលបង្កងចំនួន ២ របស់វៀតណាមនៅតែរក្សាបានកំណើនពោលគឺសហរដ្ឋអាមេរិក (កើន ៣២%) និងកូរ៉េខាងត្បូង (កើន ៨.៥%)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top