ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងសម្រេចបានកម្រិតកំណើន ៦,៧% ក្នុងឆ្នាំ២០១៨

នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ រដ្ឋាភិបាលវៀតណាមបានបើកកិច្ចប្រជុំប្រចាំខែមេសាក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc។

 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំប្រចាំខែមិនា

អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងត្រីមាសទី១ទទួលបានកំណើនគួរឲ្យកត់សម្គាល់គ្រប់វិស័យ។ ផលិតផលក្នុងស្រុកសរុបនៃត្រីមាស​ទី​១​ ឆ្នាំ​២០១៨ គឺទទួលបានកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ពោលគឺទទួលបាន ៧,៣៨%។ រួមជាមួយគ្នានោះ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ជាពិសេស រដ្ឋាភិបាលវៀតណាមទើបនឹងរៀបចំប្រកបដោយជោគជ័យ កិច្ច​ប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គលើកទី ៦ (GMS 6) និងកិច្ចប្រជុំកំពូល សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមលើកទី ១០ (CLV 10) ជាមួយនឹងការផ្តើមគំនិត​ជាច្រើនរបស់វៀតណាមផងដែរ។ តាមរយៈកិច្ចប្រជុំកំពូលទាំងអស់នេះបានរួមចំណែកលើកកម្ពស់នូវឋានៈនិងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញផ្តល់ អនុសាសន៍ថា៖

“ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue និងឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung គប្បីបើកកិច្ចប្រជុំវាយតម្លៃឡើង​វិញបណ្តាសម្ព័ន្ធក្រុមហ៊ុន អគ្គក្រុមហ៊ុន ដើម្បីបំភ្លឺច្បាស់ស្ថានភាពជាក់ស្តែងនៃលទ្ធភាពផលិតកម្មអាជីវកម្មនិងនាំសេណារីយូជាក់ស្តែង សម្រាប់កំណើនសេដ្ឋកិច្ច ដើម្បីធានាគោលដៅកំណើក្នុងឆ្នាំ២០១៨នេះ។ រដ្ឋ សភា​បានប្រគល់គោលដៅកំណើនពី ៦,៥ ដល់ ៦,៧% សម្រាប់ឆ្នាំ២០១៨ ប៉ុន្តែខ្ញុំស្នើឲ្យយើងខិតខំប្រឹងប្រែងទទួល​ឲ្យបាន៦,៧”។

ក្នុងព្រឹកថ្ងៃដដែល រដ្ឋាភិបាលបានពិភាក្សាលើស្ថានភាពសេដ្ឋកិច្ចសង្គមខែ មិនានិងត្រីមាសទី១ឆ្នាំ២០១៨ ក្នុងនោះមានដំណោះស្រាយបញ្ជាណែនាំអនុវត្តផែន ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចនិងគម្រោងថវិការរដ្ឋឆ្នាំ​២០១៨​ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top