វៀតណាមខិតខំប្រឹងប្រែងផ្សព្វផ្សាយពាណិជ្ជសញ្ញាសកិផលនៅជប៉ុន
បណ្តាសហគ្រាសវៀតណាម កំពុងជម្រុញការខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយ កសិផលនៅទីផ្សារជប៉ុន ក្នុងក្របខ័ណ្ឌពិធីបុណ្យវៀតណាមលើកទី១០ (ឆ្នាំ២០០៨ - ឆ្នាំ២០១៨) ដែលកំពុងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែឧសភា នៅទីក្រុងតូក្យូ។
វៀតណាមត្រូវបានគេវាយតម្លៃ គឺមានប្រៀបខ្លាំងលើមុខទំនាញកសិផល ដូចជាផ្លែឈើ កាហ្វេ ជាដើម។ល។ ដូច្នេះហើយ នេះក៏ជាមុខទំនាញសំខាន់ៗ ដែលត្រូវបានឧទ្ទេសនាម និងផ្សព្វផ្សាយនៅជប៉ុននាពេលខាងមុខ។ នាបច្ចុប្បន្ន វៀតណាមបាននាំចេញផ្លែឈើចំនួន ៣ ប្រភេទចូលមកទីផ្សារជប៉ុន រួមមាន ផ្លែស្រការនាគស និង ក្រហម និង ផ្លែចេក។ ឧត្តមភាពរបស់ផ្លែឈើវៀតណាមនៅទីផ្សារជប៉ុន គឺ ពេលវាលាចំណាយសំរាប់ការដឹកជញ្ជូនខ្លី ពោលគឺចំណាយត្រឹមតែរយៈពេល ៦ ថ្ងៃ តែប៉ុណ្ណោះ ពីវៀតណាម ដល់ជប៉ុន ហេតុដូច្នេះហើយ ធានាមានភាពស្រស់និងឆ្ងាញឲ្យផ្លែទាំងនេះផងដែរ។ នាពេលខាងមុខ ជប៉ុនក៏ចង់បញ្ជូនផ្លែឈើររបស់វៀតណាមទៅកាន់ទីផ្សារជប៉ុនដែរ។
នាបច្ចុប្បន្ន វៀតណាមមានផែនការឧទ្ទេសនាមបន្ថែមទៀតនូវផ្លែឈើផ្សេងៗ ដូចជា ផ្លែមាន ផ្លែគូលែន សាវម៉ាវ មង្ឃុតជាដើម ដល់ដៃគូជប៉ុន។ ភាគីទាំងពីរកំពុងមានដំណើរការចរចារគ្នា ដើម្បីនាំចេញផ្លែគូលែនទៅកាន់ផ្សារជប៉ុនដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម