ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងធានាលក្ខណៈល្អបំផុតសម្រាប់អ្នកនៅដាច់ដោយឡែក

បណ្ដាវិធានការរៀបចំការទទួលនិងបញ្ជូនអ្នកចូលវៀតណាម វិធានការបែងចែកជើងហោះហើររវាងព្រលានយន្តហោះនានា និងការ កែ តម្រូវ ការងារទទួលអ្នកដំណើរ ជាខ្លឹមសារស្នូលដែលត្រូវបានលើកយកមក ពិភាក្សានៅក្នុងកិច្ចប្រជុំគណៈកម្មការជាតិដឹកនាំការងារបង្ការ ទប់ស្កាត់ជំងឺ Covid-19 នាព្រឹកថ្ងៃទី១៨ មីនា នៅទីក្រុងហាណូយ។

ទិដ្ឋភាពនៅក្នុងតំបន់ដាក់នៅដាច់ដោយឡែកនៅបញ្ជាការដ្ឋានយោធាខេត្ត Cao Bang (រូបថត៖ VOV)


នៅកិច្ចប្រជុំនេះ ស្នងការពេទ្យយោធា ក្រសួងការពារប្រទេស បាន ជម្រាបថា កន្លែងស្នាក់នៅសម្រាប់៤៤ពាន់នាក់នៅក្នុងតំបន់នៅដាច់ដោយឡែកត្រូវបានត្រៀមរៀបចំជាស្រេច ហើយមានការផ្ទុកបម្រុងសម្រាប់ ២០ ពាន់នាក់បន្ថែមទៀត។ នាបច្ចុប្បន្នមនុស្សជិត៧ពាន់នាក់កំពុងត្រូវបានដាក់នៅដាច់ដោយឡែក។ ក្នុងថ្ងៃទី១៨ មីនា គ្រោងមានមនុស្សចំនួន៦ពាន់នាក់ បន្ថែមទៀតមកពីតំបន់មានជំអឺ នឹងត្រូវបានដាក់នៅដាច់ដោយឡែក។

អញ្ជើញថ្លែងនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ប្រធានគណៈ កម្មការដឹកនាំ បានសំណូមពរឲ្យអនុវត្តភ្លាមៗនូវការងាររៀបជាក្រុមអ្នកចំណាស់ អ្នកមានជំងឺជាស្រាប់ ហើយចាត់បុគ្គលិកពេទ្យទៅសាកសួរសុខទុក្ខ ពិនិត្យសុខភាពជាប្រចាំថ្ងៃ។ ជាពិសេស ត្រូវតែយកចិត្តទុកដាក់ដល់ជនពិការ ជនងាយរងគ្រោះរស់នៅតែម្នាក់ឯង ប្រសិនបើឆ្លងជំងឺនឹងត្រូវបានសម្រាកព្យាបាលនៅហ្នឹងកន្លែង។ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានមានប្រសាសន៍ថា៖

“យើងត្រូវការបន្តផ្លាស់ប្ដូរជាមួយប្រទេសផ្សេងៗដើម្បីបង្កើនការគ្រប់គ្រងការឆ្លងជំងឺចូលមកវៀតណាម។ នៅវៀតណាម នៅតែមាន ជនបរទេសជាច្រើនដែលមិនទាន់បញ្ចប់រយៈពេល ១៤ ថ្ងៃដាក់នៅដាច់ដោយឡែក នៅឡើយទេក្នុងនោះមានច្រើននាក់មកពីប្រទេសមានជំងឺ។ ហេតុដូច្នេះ យើងត្រូវតែបន្តខិតខំប្រឹងប្រែងដូចនឹងរយៈពេលកន្លងទៅអង្គភាពទាំងអស់ ត្រូវការសហការគ្នាដើម្បីរកឃើញឲ្យបានឆាប់បំផុតនូវប្រភពឆ្លងជំងឺ និងអ្នក មានលទ្ធភាពត្រូវឆ្លងជំងឺដើម្បីដាក់នៅដាច់ដោយឡែកឲ្យបានទាន់ពេលវេលា”។

លោកឧបនាយករដ្ឋមន្រ្តីក៏បានអះអាងនូវគោលដៅទាំង៥ក្នុងការប្រយុទ្ធប្រឆាំងជំងឺនោះគឺ៖ មិនទុកឲ្យរីករាលដាលយ៉ាងឆាប់រហ័ស មិនទុក ឲ្យឆ្លងទៅលើបុគ្គលិកពេទ្យ មិនទុកឲ្យឆ្លងទៅលើសហគមន៍ មិនទុកឲ្ ប្រជាជនច្របុកច្របល់ ហើយសម្របសម្រួលកិច្ចការផ្ទៃក្នុងនិងកិច្ចការបរ ទេសប្រកបដោយភាពសុខដុម។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាបច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិ Van Don ខេត្ត Quang Ninh បានត្រៀមខ្លួនជាស្រេចទទួលបរិមាណ ជើងហោះហើរធំៗដែលដឹកពលរដ្ឋវៀតណាមវិលត្រឡប់មកប្រទេសវិញ សំដៅបន្ធូរស្រាលសម្ពាធទៅលើអាកាសយានដ្ឋាន Noi Bai រដ្ឋធានីហាណូយ។ លោក Pham Ngoc Sau អគ្គនាយកអាកាសយានដ្ឋានអន្តរ ជាតិ Van Don បានឲ្យដឹងថា៖

“អាកាសយានដ្ឋាន Van Don នឹងរៀបចំការទទួលអ្នកដំណើរនៅខាង ក្រៅស្ថានីយ៍ ដើម្បីជៀសវាងការឆ្លងជំងឺទៅលើអ្នកដំណើរផ្សេងៗក៏ដូចជាបុគ្គលិក។ មធ្យោបាយទាំងអស់ដែលបម្រើការងារត្រួតពិនិត្យសុខភាព សុទ្ធតែត្រូវបានយកចេញពីស្ថានីយ៍ផងដែរ”៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top