លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីក្នុងជំនួបជាមួយទីភ្នាក់ងារការទូត និងអង្គការអន្តរជាតិនានានៅវៀតណាម។ (រូបថត៖ VNA)
នេះត្រូវបានបញ្ជាក់ដោយនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ក្នុងជំនួបជាមួយគណៈប្រតិភូអង្គទូតប្រចាំនៅវៀតណាម ដើម្បីជូន ដំណឹងអំពីការរៀបចំក្បាលម៉ាស៊ីនដឹកនាំ និងអង្គភាពរដ្ឋបាល ដែលប្រព្រឹត្តទៅកាល ពីយប់ថ្ងៃទី៣១ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ)។
ក្នុងដំណើរការកែទម្រង់ការរៀបចំក្បាលម៉ាស៊ីនដឹកនាំនិងអង្គភាពរដ្ឋបាល លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ការចែករំលែកបទពិសោធន៍ និងការគាំទ្រផ្នែកបច្ចេកទេសពីអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍។
“ក្រៅពីការខិតខំប្រឹងប្រែងរបស់យើង មិនអាចរំលងពីការជួយគាំទ្ររបស់មិត្តភក្តិ អន្តរជាតិ ជាពិសេសគឺលោកអ្នកដែលកំពុងមានវត្តមាននៅវៀតណាម។ អ្នកគឺជាឯក អគ្គរដ្ឋទូត ជាខ្សែអំបោះតភ្ជាប់មនោសញ្ចេតនារវាងវៀតណាមជាមួយមិត្តភក្តិអន្តរ ជាតិ។ យើងមានប្រទេសវៀតណាមដូចសព្វថ្ងៃនេះ ក្រៅពីការខិតខំប្រឹងប្រែងរបស់ យើងដែលជាមូលដ្ឋាន ជាយុទ្ធសាស្ត្រ និងជាកត្តាសម្រេចនោះ ប៉ុន្តែក៏មិនអាចខ្វះបាន ការជួយឧបត្ថម្ភពីមិត្តភក្តិអន្តរជាតិនោះឡើយ។ យើងជានិច្ចកាលកំណត់ខ្លួនយើង ជាមិត្ត និងជាដៃគូដែលអាចទុកចិត្តបានជាមួយប្រទេសទាំងអស់លើពិភពលោក”។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងមតិក្នុងសន្និសីទ។ (រូបថត៖ VNA) |
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវដល់សហគមន៍ការទូតបន្តរួម ដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងដំណាក់កាលបន្ទាប់ ដោយអះអាងថា រដ្ឋា ភិបាលនឹងបន្តស្តាប់ និងក្រេបយកមតិយោបល់របស់ដៃគូ រក្សាការសន្ទនាគោល នយោបាយជាប្រចាំ ដើម្បីបន្តសុក្រិតគំរូអាជ្ញាធរមូលដ្ឋាន ឲ្យសមស្របតាមនិន្នាការ អភិវឌ្ឍន៍ជាសកល និងតម្រូវការផ្ទៃក្នុងរបស់ប្រទេសជាតិផងដែរ”។
តាងនាមគណៈប្រតិភូអង្គទូតប្រចាំនៅទីក្រុងហាណូយ អនុប្រធានគណៈប្រតិភូ ឯកអគ្គរដ្ឋទូតម៉ារ៉ុកប្រចាំនៅវៀតណាម លោក Jamale Chouaibi បានវាយតម្លៃថា វៀតណាមកំពុងអនុវត្តន៍គោលនយោបាយដ៏ក្លាហាន និងគួររំពឹងបំផុតក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសជាតិ។ កំណែទម្រង់លើកនេះត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយ ជាមួយនឹងគោលដៅច្បាស់លាស់ ដែលត្រូវបានគេរំពឹងថា នឹងលើកកំពស់ប្រសិទ្ធភាព ទូទៅ អនុញ្ញាតឱ្យមានការសម្រេចចិត្តលឿនជាងមុន; ឆ្ពោះទៅរកប្រសិទ្ធភាព ការ ទទួលខុសត្រូវ គណនេយ្យភាព និងការព្យាករណ៍កាន់តែខ្ពស់ បង្កើនភាពទាក់ទាញ របស់វៀតណាមចំពោះវិនិយោគិនបរទេស។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា សហគមន៍អន្តរជាតជានិច្ចកាលរួមដំណើរ និងគាំទ្រវៀតណាមក្នុងដំណើរការនេះ៕