ព័ត៌មាន

វៀតណាមកើនឡើង ១២ កាំក្នុងចំណាត់ថ្នាក់បរិយាកាសអាជីវកម្មរបស់ EIU

យោងតាមរបាយការណ៍ដែលទើបបានចេញផ្សាយដោយ Economist Intelligence Unit (EIU) ប្រទេសថៃ វៀតណាម និងឥណ្ឌា គឺជាប្រទេសអាស៊ីដែលមានការរីកចម្រើនបំផុតក្នុងប្រតិបត្តិការអាជីវកម្ម។

វៀតណាមជាប្រទេសដែលមានកម្លាំងចលករខ្លាំងបំផុតលើពិភពលោក ដោយ កើនឡើង ១២ កាំនៅក្នុងតារាងរៀបចំណាត់ថ្នាក់របស់ EIU អំពីភាពទាក់ទាញនៃបរិ យាកាសអាជីវកម្ម នៅប្រទេសចំនួន ៨២។ យោងតាមរបាយការណ៍ដែលទើបបាន ចេញផ្សាយដោយ Economist Intelligence Unit (EIU) ប្រទេសថៃ វៀតណាម និង ឥណ្ឌា គឺជាប្រទេសអាស៊ីដែលមានការរីកចម្រើនបំផុតក្នុងប្រតិបត្តិការអាជីវកម្ម។ នៅ ក្នុងរបាយការណ៍ដែលប្រើប្រាស់ក្របខណ្ឌវិភាគស្ដង់ដារជាមួយនឹងសូចនាករចំនួន ៩១ វៀតណាមមានការកែលម្អគួរឱ្យកត់សម្គាល់បំផុត ដោយកើនឡើង ១២ កាំនៅ ក្នុងតារាងរៀបចំណាត់ថ្នាក់។ ការវាយតម្លៃបង្ហាញថា វៀតណាមមានគោល នយោបាយអំណោយផលសម្រាប់វិនិយោគិនបរទេស៕


top