ព័ត៌មាន

វៀតណាមកាន់តំណែងជាផ្លូវការជាសហប្រធានកម្មវិធីអាស៊ីអាគ្នេយ៍នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD)

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានរដ្ឋមន្ត្រីនិងគណៈប្រតិភូនៃប្រទេសសមាជិក OECD ចំនួន៣៨ សមាជិកអាស៊ាន អគ្គលេខាធិការ OECD អគ្គលេខាធិការអាស៊ាន និងថ្នាក់ដឹកនាំអង្គការអន្តរជាតិពាក់ព័ន្ធជាច្រើនរូប។

ប្រទេសវៀតណាមនិងអូស្ត្រាលីបានចូលកាន់តំណែងជាផ្លូវការជាសហប្រធាននៃកម្មវិធី SEARP ដំណាក់កាល ២០២២-២០២៥ ពីប្រទេសកូរ៉េខាងត្បូងនិងប្រទេសថៃ (រូបថត៖ Khanh Van/TTXVN)

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ថ្លែងមតិបន្ទាប់ពីវៀតណាមចូលកាន់តំណែងជាផ្លូវការជាសហប្រធានកម្មវិធី SEARP ដំណាក់កាល ២០២២-២០២៥ ពីប្រទេសកូរ៉េខាងត្បូងនិងថៃ (រូបថត៖ Khanh Van/TTXVN)

នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ២ នៃកម្មវិធីតំបន់អាស៊ីអាគ្នេយ៍ (SEARP) របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) បានបើកនៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានរដ្ឋមន្ត្រីនិងគណៈប្រតិភូនៃប្រទេសសមាជិក OECD ចំនួន៣៨ សមាជិកអាស៊ាន អគ្គលេខាធិការ OECD អគ្គលេខាធិការអាស៊ាន និងថ្នាក់ដឹកនាំអង្គការអន្តរជាតិពាក់ព័ន្ធជាច្រើនរូប។

អញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសីទនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានស្នើលើវិស័យមួយចំនួននៃកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងភាពជាដៃគូ OECD និងអាស៊ាននាពេលខាងមុខ។ លោករដ្ឋមន្ត្រីក៏បានស្នើថា OECD និងប្រទេសជាសមាជិក ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល អនុវត្តន៍កម្មវិធីជាតិ ស្តីពីការផ្លាស់ប្តូរឌីជីថលដល់ឆ្នាំ ២០៣០; ជួយវៀតណាមក្នុងការផ្លាស់ប្តូរគំរូកំណើនរបស់ខ្លួន បង្កើនការវិនិយោគលើថាមពលកកើតឡើងវិញ បច្ចេកវិទ្យាខ្ពស់ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីបានឯកភាពអនុម័តនូវសេចក្តីថ្លែងការណ៍រួម អនាគតដែលផ្តោតលើមនុស្ស - ភាពជាដៃគូសម្រាប់អាស៊ានដែលឆ្លាតជាង បៃតងជាង ប្រកបដោយបរិយាប័ន្នជាង

នៅក្នុងពិធីបិទកិច្ចប្រជុំនេះ អូស្ត្រាលីនិងវៀតណាមបានកាន់តំណែងជាផ្លូវការជាសហប្រធាននៃកម្មវិធី SEARP ដំណាក់កាល ២០២២-២០២៥ ពីប្រទេសកូរ៉េខាងត្បូងនិងប្រទេសថៃ។ ថ្លែងមតិបន្ទាប់ពីទទួលបន្ទុកដំណែងនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអូស្ត្រាលី លេខាធិការដ្ឋាន OECD និងសមាជិកដើម្បីបន្តជំរុញសកម្មភាពរបស់ SEARP ដើម្បីរួមចំណែកជាក់ស្តែងក្នុងការស្តារសេដ្ឋកិច្ច និងអភិវឌ្ឍន៍ក្នុងតំបន់ដោយមាន បាវចនាទាំងមូលគឺដាក់មនុស្សនៅកណ្តាលនៃការស្តារនិងអភិវឌ្ឍន៍។

ក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី SEARP លើកទី២ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានទទួលជួបលោក Mathias Cormann អគ្គលេខាធិការ OECD។ អគ្គលេខាធិការ Mathias Cormann បានវាយតម្លៃខ្ពស់ចំពោះការដែល វៀតណាមត្រូវបានជ្រើសរើសដោយសមាជិក SEARP ជាសហប្រធាននៃកម្មវិធី SEARP; ជឿជាក់ថា ជាមួយនឹងតួនាទី មុខតំណែង និងកិត្យានុភាពក្នុងតំបន់ វៀតណាមនិងអូស្ត្រាលីនឹងរួមចំណែកបន្តជំរុញសកម្មភាពរបស់កម្មវិធី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top