ព័ត៌មាន

វៀតណាមកសាងបរិយាកាសហិរញ្ញវត្ថុឲ្យបានងាយស្រួលដើម្បីជួយឧបត្ថម្ភប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច


បណ្ដាតំណាងចូលរួមពិភាក្សានៅសន្និសីទនេះ (រូបថត៖baomoi.com)

នាព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ ធនាគារជាតិវៀត​ណាម ​សហការជា​មួយមូល​និធិ Ciy មូលនិធិ​ដើម្បី​សហប្រតិបតិ្ត​កា​រ​អភិវឌ្ឍ​ន៍រៀប​ចំសន្និសីទហិរញ្ញវត្ថុតំបន់​អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០១៧។ ក្រោម​ប្រធាន​បទ “ជំរុញហិរញ្ញ​វត្ថុទូលំទូលាយ ក្នុងសម័យឌីជីថល” នោះសន្និសីទ​បាន​លើក​ឡើង ឱកាសនិង​ការសាក​ល្បង​ របស់យន្តការ​ហិរញ្ញវត្ថុ​ទូលំទូលាយ​នៅពេល​អនាគត។ ថ្លែង​មតិ​នៅទី​នេះ ទេសាភិបាលរង​ធនាគារជាតិ​វៀតណាម លោកស្រី Nguyen Thi Hong ចាត់​ទុក​ថា នាបច្ចុប្បន្នវៀត​ណាម​មាន​ប្រជាជន​ប្រមាណ​៦០លាន​នាក់ ដែល​រស់នៅ​តំបន់​ជន​បទ ហើយ​ស្រូប​យក​៥២% នៃកម្លាំង​ពលករ​នៃសង្គម​ទាំង​មូល។ នេះជាក្រុម​មុ​ខសញ្ញា ដែលត្រូវការជួយ​ឧបត្ថម្ភ ជាពិសេស​តាម​រយៈ យន្តការ​ហិរញ្ញ​វត្ថុ​ទូលំទូលាយ។
 
​“ក្នុងដំណើរការកសាងយុទ្ធសាស្ត្រជាតិ ស្ដីអំពីហិរញ្ញវត្ថុទូលំទូលាយ​វៀត​ណាម ​យកចិត្តទុកដាក់​ពិសេស ដល់មុខ​សញ្ញាដូច​ជា៖ នារី​កសិករ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ក៏ដូចជាសមត្ថភាពទាក់ទងហិរញ្ញវត្ថុ របស់មុខ​សញ្ញា​ទាំង​នេះ​​ផងដែរ។ នាពេលខាងមុខរដ្ឋាភិបាល នឹងផ្ដោត​សំខាន់​ទៅលើការ​ជួយ​ឧបត្ថម្ភ​ក្រុមមុខ​សញ្ញា​នេះ”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top