ព័ត៌មាន

វៀតណាមកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីជិត ២២.០០០ ករណី

នៅថ្ងៃដដែលនេះ អ្នកជំងឺជិត ៤.៤០០នាក់ទៀតត្រូវបានប្រកាសថាជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ២.១២៦.៧៧៧នាក់។

គិតត្រឹមម៉ោង ១៤ ថ្ងៃទី ៧ ខែកុម្ភៈ ដល់ម៉ោង ១៤ ថ្ងៃទី ៨ ខែកុម្ភៈ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងកូវីដ១៩ ចំនួន ២១.៩០៩ ករណី ក្នុងនោះ ៨ នាក់ត្រូវបាននាំចូល។ មកទល់នឹងពេលនេះ វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ២.៣៨០.៦៩៥ករណី។ បច្ចុប្បន្ននេះ ប្រទេសវៀតណាមក៏បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៩២ ករណីផងដែរ ដោយសារវីរុសបំប្លែងខ្លួន Omicron

នៅថ្ងៃដដែលនេះ អ្នកជំងឺជិត ៤.៤០០នាក់ទៀតត្រូវបានប្រកាសថាជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ២.១២៦.៧៧៧នាក់។ ក្នុងអំឡុងពេលថ្ងៃនេះក៏បានកត់ត្រាការស្លាប់ចំនួន ៩៧ ករណី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top