ព័ត៌មាន

វៀតណាមកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន១៣ករណីនៅខេត្តហាយយឿងនិងខេត្តគៀនយ៉ាង

ដូច្នេះហើយ ចំនួនអ្នកជម្ងឺកូវីដ ១៩ រហូតមកទល់ពេលនេះមាន ២៤៦១ នាក់ ក្នុងនោះ ករណីឆ្លងក្នុងប្រទេសមាន១៥៥០នាក់។

គណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ បានជូនដំណឹងថា គិតចាប់តាំងពីវេលាម៉ោង៦ដល់វេលាម៉ោង១៨ថ្ងៃទី១ មីនា វៀតណាមបានកត់ត្រាករណីឆ្លង កូវីដ ១៩ ចំនួន១៣ករណីបន្ថែមទៀត។ ដូច្នេះហើយ ចំនួនអ្នកជម្ងឺកូវីដ ១៩ រហូតមកទល់ពេលនេះមាន ២៤៦១ នាក់ ក្នុងនោះ ករណីឆ្លងក្នុងប្រទេសមាន១៥៥០នាក់។

អ្នកជម្ងឺចំនួន៨នាក់នៅខេត្តហាយយឿងជាករណី F1 ដែលត្រូវបានធ្វើចត្តាឡីស័កនិងសម្រាកព្យាបាលនៅមន្ទីរពេទ្យបណ្ដោះអាសន្នលេខ៣។ អ្នកជម្ងឺនៅសេសសល់ចំនួន៥នាក់ ជាករណីនាំចូលតាមព្រំដែនផ្លូវគោកនៅខេត្តគៀនយ៉ាង ដែលត្រូវបានធ្វើចត្តាឡីស័កភ្លាម ហើយកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលសុខាភិបាលទីក្រុង Ha Tien។ វៀតណាមបានព្យាបាលជាសះស្បើយសម្រាប់អ្នកជម្ងឺកូវីដ ១៩ ចំនួន១៨៩២នាក់ ខណៈដែលករណីស្លាប់មាន៣៥នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top