ព័ត៌មាន

វៀតណាមកត់ត្រាករណីឆ្លង Covid-19 ក្នុងសហគមន៍ចំនួន ២០ ករណី

ក្នុងថ្ងៃដដែល មានអ្នកជម្ងឺ Covid-19 ចំនួន៦នាក់ត្រូវបានប្រកាសជាសះស្បើយ។ នាបច្ចុប្បន្ន វៀតណាមមានអ្នកជម្ងឺ Covid-19 សរុបចំនួន២០១៩នាក់ ដែលក្នុងនោះអ្នកជម្ងឺបានឆ្លងក្នុងស្រុកមាន១១៩៧នាក់។

គណៈកម្មការជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 បានជូនដំណឹងថា គិតពីវេលាម៉ោង៦ដល់វេលាម៉ោង១៨ថ្ងៃទី១០ កុម្ភៈ វៀតណាម បានកត់ត្រាករណីឆ្លង Covid-19 ចំនួន២១ករណី ដែលក្នុងនោះចំនួនករណីឆ្លងក្នុងសហគមន៍មាន ២០ ករណី និងករណីនាំចូលពីបរទេស ១ ករណី។

ក្នុងថ្ងៃដដែល មានអ្នកជម្ងឺ Covid-19 ចំនួន៦នាក់ត្រូវបានប្រកាសជាសះស្បើយ។ នាបច្ចុប្បន្ន វៀតណាមមានអ្នកជម្ងឺ Covid-19 សរុបចំនួន២០១៩នាក់ ដែលក្នុងនោះអ្នកជម្ងឺបានឆ្លងក្នុងស្រុកមាន១១៩៧នាក់។ វៀតណាមបានព្យាបាលជាសះស្បើយសម្រាប់អ្នកជម្ងឺ ១៤៨០នាក់ ហើយករណីស្លាប់មាន៣៥ករណី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top