ព័ត៌មាន

វៀតណាម - ឥណ្ឌូណេស៊ី៖ ស្វែងរកឱកាសសម្រាប់កំណើនក្នុង​បរិបទនៃអស្ថេរភាពសកល

ក្នុងបរិបទនៃអស្ថេរភាពសេដ្ឋកិច្ចនិងការប្រែប្រួលភូមិសាស្ត្រនយោបាយ សកលនាបច្ចុប្បន្ន ការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូប្រកបដោយនិរន្តរភាពរវាងវៀតណាមនិងឥណ្ឌូនេស៊ីគឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ក្នុងការលើកកម្ពស់ភាពធន់និងកំណើនសេដ្ឋកិច្ច។នេះជាសារសំខាន់នៃ "វេទិកាភាពធន់និងភាពជាដៃគូ៖ តម្រង់ទិសសម្រាប់កំណើននៃតំបន់ ក្នុងបរិបទមានអស្ថេរភាពសកល" ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១ ខែសីហា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

វេទិកានេះរៀបចំឡើងដោយសមាគមមិត្តភាពឥណ្ឌូនេស៊ី-វៀតណាម ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលវៀតណាម និងឥណ្ឌូនេស៊ីជាច្រើនរូប ថ្នាក់ដឹកនាំធុរកិច្ច និងដៃគូឯកជន ព្រមទាំងអ្នកប្រាជ្ញនិងអ្នកជំនាញក្នុងតំបន់។

វេទិកាភាពធន់និងភាពជាដៃគូ៖ តម្រង់ទិសសម្រាប់កំណើននៃតំបន់ ក្នុងបរិបទមានអស្ថេរភាពសកល" បានប្រព្រឹត្តិទៅនាថ្ងៃទី ១ ខែសីហា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ រូបថត៖ VOV

 

ចូលរួមពិភាក្សាក្នុងវេទិកានេះ អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Armanatha Christiawan Nasir បានឲ្យដឹងថា ក្នុងបរិបទនៃការបង្កើនគោលនយោបាយការពារពាណិជ្ជកម្ម និងរបាំងពន្ធលើពិភពលោកនាពេលបច្ចុប្បន្ននេះ បណ្តាប្រទេសអាស៊ាន ចាំបាច់ត្រូវពឹងផ្អែកគ្នាទៅវិញទៅមកជាងពេលណាៗទាំងអស់។ ក្នុងនាមជាសមាជិកសំខាន់របស់អាស៊ាន កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌូនេស៊ីអាចបង្កើតកម្លាំងចលករថ្មីសម្រាប់តំបន់។

ទន្ទឹមនឹងនោះ ដោយវាយតម្លៃពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងបរិបទថ្មី រដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានឲ្យដឹងថា ក្រៅពីវិស័យដូចជា ម៉ូតូ ឧបករណ៍ឧស្សាហកម្ម អគ្គិសនី សេវាកម្មសណ្ឋាគារ ភោជនីយដ្ឋាន និងផ្នែកទំនិញត្រី ឥណ្ឌូនេស៊ីចង់លើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីនិងបច្ចេកវិទ្យា ៖ “វៀតណាមក៏បានចុះហត្ថលេខាលើលិខិតបង្ហាញចេតនាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងការកសាងសមត្ថភាពបច្ចេកទេសនិងបច្ចេកវិទ្យា ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ឥណ្ឌូនេស៊ី។ ព្រឹត្តិការណ៍ថ្ងៃនេះបានបង្ហាញថា វៀតណាមនិងឥណ្ឌូនេស៊ីអាចធ្វើការជាមួយគ្នាដើម្បីកាត់បន្ថយហានិភ័យនៃអស្ថេរភាពសកល”៕

យោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម តម្លៃ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឥណ្ឌូនេស៊ី ឈានដល់ជាង ១៦ ពាន់លានUSD ក្នុងឆ្នាំ២០២៤។ ក្នុងឆមាសទីមួយនៃឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៨,៦ ពាន់លាន USD ដោយស្ថិតលើសន្ទុះនៃការសម្រេចលើសពីគោលដៅ ១៨ពាន់លានUSD ដែលប្រទេសទាំងពីរបានដាក់ចេញក្នុងឆ្នាំ ២០២៨៕ 

top