នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh ដែលកំពុងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួង ការពារជាតិឥណ្ឌា លោក Rajnath Singh។ (រូបថត៖ TTXVN)
លោកនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួង ការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរនាពេលកន្លងមក ហើយបញ្ជាក់ថា បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន វៀតណាមជានិច្ចកាលមានបំណងចង់ជំរុញការអភិវឌ្ឍន៍ ទំនាក់ទំនងមិត្តភាព ប្រពៃណី ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងប្រវត្តិ សាស្ត្រ និងវប្បធម៌តាំងពីយូរលង់ មក តម្លៃ និងផលប្រយោជន៍ស្រដៀងគ្នា ការជឿទុកចិត្តជាយុទ្ធសាស្ត្រ និងការយល់ ដឹងគ្នាទៅវិញទៅមក ក៏ដូចជាការប្តេជ្ញាចិត្តរួមចំពោះច្បាប់អន្តរជាតិផង ដែរ។ នាពេលខាងមុខ ប្រទេសទាំងពីរគួរតែបន្តសហការរៀបចំឲ្យបានល្អនូវសកម្មភាពអបអរសាទរ ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ កិច្ចព្រមព្រៀង និងឯកសារសហប្រតិបត្តិការនានាដែលបានចុះហត្ថលេខា។
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ លោកនាយករដ្ឋមន្ត្រីបាន សង្កត់ធ្ងន់ថា វៀតណាមមានបំណងថា ក្នុងនាមជាប្រទេសដ៏ធំក្នុងតំបន់ ឥណ្ឌានឹង មានគំនិតផ្តួចផ្តើម និងសកម្មភាពជាក់ស្តែង ដើម្បីលើកកម្ពស់ចំណងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាននៅក្នុងរចនាសម្ព័ន្ធសន្តិសុខតំបន់ ជំរុញការអនុវត្តយ៉ាង ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនូវអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ រួមចំណែកដល់ការស្ថាបនាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។
រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh បានយល់ស្របនឹងមតិ យោបល់របស់លោកនាយករដ្ឋមន្ត្រីវៀតណាម ជាពិសេស នឹងអនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីភាពជាដៃគូការពារជាតិវៀតណាម-ឥណ្ឌារហូតដល់ឆ្នាំ ២០៣០ និងអនុស្សរណៈយោគយល់គ្នាស្តីពីការជួយគាំទ្រគ្នាខាង ភស្តុភាររវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ; គាំទ្រវៀតណាមក្នុងការអនុវត្ត យ៉ាងជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនូវអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រឆ្នាំ ១៩៨២ រួមចំណែកស្ថាបនាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក៕