ព័ត៌មាន

វៀតណាម-ឥណ្ឌាជំរុញខ្លាំងកិច្ចសហប្រតិបត្តិការអំពីសហគ្រិនភាពនិងនវានុវត្តភាព

ភាគីវៀតណាមបានណែនាំពីគោលនយោបាយ គម្រោង ផែនការជំរុញប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាពនិងនវានុវត្តភាពរបស់វៀតណាមនិយាយរួមនិងទីក្រុងដាណាំងនិយាយដោយឡែក ក៏ដូចជាលើកសំណើរពីខ្លឹមសារទិសដៅសហប្រតិបត្តិការជាមួយរដ្ឋ Karnataka ក្នុងវិស័យសហគ្រិនភាព នវានុវត្តភាពផងដែរ។
 

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌាលោក Pham Sanh Chau ថ្លែងនៅវេទិកា។ (រូបថត៖ TTXVN)


នាថ្ងៃទី១៨ ខែសីហា នៅទីក្រុង Bangalore រដ្ឋ Karnataka ប្រទេសឥណ្ឌា ស្ថាន ទូតវៀតណាមប្រចាំឥណ្ឌាបានសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំវេទិកាវិនិយោគ ចាប់ផ្ដើមអាជីវកម្មវៀតណាម-ឥណ្ឌា ក្រោមប្រធានបទ “ការវិនិយោគចូលមកវៀត ណាម-កិច្ចសហប្រតិបត្តិការអំពីបច្ចេកវិទ្យាខ្ពស់ សហគ្រិនភាពនិងនវានុវត្តភាព”។ នៅវេទិកា ភាគីទាំងពីរបានផ្លាស់ប្ដូរ ចែករំលែកព័ត៌មានស្ដីពីស្ថានភាព ការ អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនិងនវានុវត្តភាពនៃភាគីនីមួយៗ។  

ភាគីវៀតណាមបានណែនាំពីគោលនយោបាយ គម្រោង ផែនការជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនិងនវានុវត្តភាពរបស់វៀតណាមនិយាយរួមនិង ទីក្រុងដាណាំងនិយាយដោយឡែក ក៏ដូចជាលើកសំណើរពីខ្លឹមសារ ទិសដៅសហ ប្រតិបត្តិការជាមួយរដ្ឋ Karnataka ក្នុងវិស័យសហគ្រិនភាព នវានុវត្តភាពផងដែរ។

នៅវេទិកានេះដែរ ភាគីវៀតណាមក៏បានឲ្យដឹងថែមទៀតថា វៀតណាមបានកសាងនិងចេញផ្សាយគម្រោងជួយទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នវានុវត្តភាពដល់ឆ្នាំ២០២៥។ គោលដៅនៃគម្រោងនៃគឺជួយទ្រទ្រង់អង្គភាពចាប់ផ្ដើមអាជីវកម្មចំនួនជាង២០០០ ក្នុងនោះមាន៦០០អង្គភាពនឹងអភិវឌ្ឍក្លាយទៅជាសហ គ្រាសធំៗ ហើយនាំឲ្យវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលនៃសហគ្រិនភាព និង នវានុវត្តភាពនៃតំបន់អាស៊ីអាគ្នេយ៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top