ព័ត៌មាន

វៀតណាម - អៀរឡង់បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនិងសហការគ្នាលើបណ្តាវេទិកាពហុភាគី

នាល្ងាចថ្ងៃទី ២២ ខែឧសភា លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានជួបសន្ទនាតាមទូរស័ព្ទទជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសអៀរឡង់លោក Simon Coveney ដោយពិភាក្សាអំពីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនិងកិច្ចសហការគ្នាលើបណ្តាវេទិកាពហុភាគីរវាងប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh


ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយអៀរឡង់ផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ក៏ដូចជាកិច្ច សហប្រតិបត្តិការនានា ដើម្បីពង្រឹងសមត្ថភាពសុខភាព ឆ្លើយតបនឹងជំងឺ រួមទាំងជួយគាំទ្រគ្នាទៅវិញទៅ មក ក្នុងកិច្ចការគាំពារពល រដ្ឋ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ មន្រ្តីការបរទេស លោក Pham Binh Minh បានអះអាងថា វៀតណាមគឺជាដៃគូមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិជានិច្ច ដោយតែងតែរួមសហការយ៉ាងជិតស្និទ្ធជាមួយដៃគូនានាក្នុងនោះមានអៀរឡង់ នៅតាមបណ្តាវេទិកាពហុភាគី ដើម្បីមានការរួមចំណែកបន្ថែមទៀតសម្រាប់ការថែរក្សាសន្តិភាព ស្ថេរភាពនិងការគោរពច្បាប់អន្តរជាតិ ក៏ដូចជាក្នុងការឆ្លើយតបនឹងបញ្ហាសកល។ ក្នុងឱកាសនេះឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានស្នើឲ្យអៀរឡង់និងវៀតណាមសម្របសម្រួលជំរុញនិង ទាញយកប្រយោជន៍ពីឱកាសដែលបានផ្តល់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប - វៀតណាម (EVFTA), កិច្ចព្រមព្រៀងការការពារការវិនិយោគ (EVIPA) នាំមកនិងគាំទ្រសេដ្ឋ កិច្ចនៃប្រទេសទាំងពីរដើម្បីជំនះរាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top