ព័ត៌មាន

វៀតណាម-អូស្ត្រាលីរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត


 ទិដ្ឋភាពនៃពិធីរំលឹកខួប (រូបថត៖ TTXVN)

នាយប់ថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ​២០១៨ នៅទីក្រុងហូជីមិញ​ បានប្រព្រឹត្តទៅ​ពិធីរំលឹកខួប​​លើក​ទី៤៥ ទិវា​បង្កើត​ទំនាក់ទំនង​ការទូត​​វៀ​តណាម ​- ​អូស្ត្រាលី។ 

ថ្លែង​មតិនៅទី​នេះ លោក Nguyen Thanh Phong ប្រធានគណៈកម្មា​ធិការ​ប្រជាជនទីក្រុងហូ​ជីមិញ ចាត់ទុកថា ព្រឹត្តិការណ៍​សំខាន់នេះ​​កាន់តែពិសេសថែម​ទៀត ព្រោះថាប្រទេសទាំងពីរ​ទើប នឹង​បាន​លើក​កម្រិត​ទំនាក់​ទំនង​ឡើង​ភាព ជាដៃគូយុទ្ធសាស្ត្រកាលពី​ខែមីនាឆ្នាំ២០១៨កន្លងទៅ​។ លោក Nguyen Thanh Phong ​ឲ្យដឹង​ថែមទៀត​ថា ទីក្រុងហូជីមិ​ញនិងប្រទេសអូស្ត្រាលីក៏ដណ្ដើមបានស​មិទ្ធផលសហប្រតិ​បតិ្តការ​សំខាន់​ជា​ច្រើន ពិសេស​គឺលើវិស័យពាណិ​ជ្ជកម្ម វិនិយោគ អប់រំបណ្ដុះ​បណ្ដាល វប្បធម៌និងទេសចរណ៍។ នាប​ច្ចុប្បន្ន អូស្ត្រាលីមាន​គម្រោងការណ៍​វិនិយោគចំនួន១៨០គម្រោ​ងការណ៍នៅទីក្រុង ដោយដើមទុន​សរុបជិត១៩០​លានដុល្លា​អាមេរិក​។ លោក Ng​uyen Thanh Phong បានសង្កត់ធ្ងន់​ថា៖
 
“ខ្ញុំជឿជាក់ថា ដោយឈរលើកា​រជឿទុកចិត្តគ្នាទៅវិញទៅមក ការប្ដេ​ជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ​គ្រប់ជាន់​ថ្នាក់ និង​ការខិត​ខំប្រឹងប្រែងរបស់ប្រជាជននៃប្រ​ទេសទាំងពីរ ទំនាក់ទំនងភា​ពជាដៃគូយុទ្ធសាស្ត្រវៀតណាម-​អូស្ត្រាលី​និយាយរួមនិង​ទំនាក់ទំនងរវាងទីក្រុង​ហូជីមិញជា​មួយតំបន់នានា​របស់អូស្ត្រាលី​និយាយ​ដោយ​ឡែក​នឹង​​កាន់​​តែអភិវឌ្ឍន៍​ពីមួយថ្ងៃទៅមួយ​ថ្ងៃ ដើម្បីផល​ប្រយោជន៍​របស់ប្រជាជន​នៃប្រទេស​ទាំង​ពីរ​ ក៏ដូច​ជា​ដើម្បី​សន្តិភាពស្ថិ​រភាព និងវិបុលភាពក្នុងតំប​ន់និងលើពិភពលោកផងដែរ”​៕

 

តាម VOV5 - វិទ្យុ​សំឡេង​វៀតណាម​
 


top