ព័ត៌មាន

វៀតណាម-អូស្ត្រាលីដំណើរការកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៨

នាព្រឹកថ្ងៃទី១២ ខែសីហា នៅទីស្នាក់ការក្រសួងការពារជាតិ (ហាណូយ) ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Hugh Jeffrey អគ្គលេខាធិការរងនៃក្រសួងការពារជាតិអូស្ត្រាលី បានធ្វើជាសហប្រធាននៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អូស្ត្រាលី លើកទី៨។
ឧត្តមសេនីយឯក លោក Hoang Xuan Chien បានស្វាគមន៍អនុរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Hugh Jeffrey   (រូបថត៖ VNA)

នៅទីនេះ ឧត្តមសេនីយឯក Hoang Xuan Chien បានស្នើថា វៀតណាមនិងអូស្ត្រាលីបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់; កិច្ចសហប្រតិបត្តិការរវាងសេវាកម្មយោធា ឱសថយោធា ជំនះពុះពារលើផលវិបាកនៃសង្គ្រាម ឧស្សាហកម្មការពារជាតិ គ្រប់គ្រងព្រំដែន; អនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូរក្សាសន្តិភាព; សម្របសម្រួលក្នុងសកម្មភាពពហុភាគី។

អគ្គលេខាធិការរងក្រសួងការពារជាតិអូស្ត្រាលី លោក Hugh Jeffrey សង្ឃឹមថា ភាគីទាំងពីរនឹងបន្តស្វែងរកទម្រង់ និងវិស័យសមស្របបន្ថែមទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យការពារជាតិនាពេលខាងមុខ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោក Hugh Jeffrey បាននិយាយថា ចាំបាច់ត្រូវរក្សាការគោរពអធិបតេយ្យភាព ច្បាប់អន្តរជាតិ និងច្បាប់រួមរបស់ប្រទេសនីមួយៗ។ នៅចុងបញ្ចប់នៃកិច្ចសន្ទនា ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការរយៈពេល ៣ ឆ្នាំគឺឆ្នាំ ២០២៥-២០២៧៕


top