ព័ត៌មាន

វៀតណាម-អាហ្សង់ទីនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដោយមាន សក្តានុពល

លោករដ្ឋមន្ត្រី Nguyen Hong Dien ក៏បានស្នើឲ្យភាគីអាហ្សង់ទីនបង្កើតលក្ខខណ្ឌអំណោយផល បន្ថែមទៀតសម្រាប់សហគ្រាសវៀតណាមក្នុងការជ្រៀតចូលទីផ្សារអាហ្សង់ទីន ជា ពិសេសចំពោះមុខទំនិញដែលវៀតណាមមានប្រៀបខ្លាំង ដូចជាកសិផល វាយនភ័ណ្ឌ គ្រឿងសង្ហារឹម និងទំនិញសិប្បកម្ម ជាដើម។
  ទិដ្ឋភាពនៅជំនួបពិភាក្សាការងារ។ (រូបថត៖ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម)  

ថ្លែងមតិក្នុងជំនួបពិភាក្សាការងារនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ជាមួយលោក Santiago Cafiero រដ្ឋមន្ត្រីក្រសួងការបរទេស ពាណិជ្ជកម្មបរទេស និងសាសនានៃសាធារណៈរដ្ឋ អាហ្សង់ទីន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា៖ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងពាណិជ្ជកម្មរវាង វៀតណាមនិងអាហ្សង់ទីន នឹងកាន់តែរីកចម្រើន រួមចំណែក យ៉ាងសំខាន់ក្នុងការលើកកំពស់ទំនាក់ទំនងទ្វេភាគីឆ្ពោះទៅខួបលើកទី ៥០ នៃការ បង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្ម លោក Nguyen Hong Dien មានគោលបំណងថា ភាគីទាំងពីរបន្តខិតខំ ប្រឹងប្រែងដើម្បីលើកកំពស់ការផ្លាស់ប្តូរពាណិជ្ជកម្ម ធ្វើពិពិធកម្មទំនិញនាំចូលនាំចេញ ហើយធ្វើឲ្យជញ្ជីងពាណិជ្ជកម្មទ្វេភាគីមានតុល្យភាពបន្តិចម្តងៗ។ លោករដ្ឋមន្ត្រី Nguyen Hong Dien ក៏បានស្នើឲ្យភាគីអាហ្សង់ទីនបង្កើតលក្ខខណ្ឌអំណោយផល បន្ថែមទៀតសម្រាប់សហគ្រាសវៀតណាមក្នុងការជ្រៀតចូលទីផ្សារអាហ្សង់ទីន ជាពិសេសចំពោះមុខទំនិញដែលវៀតណាមមានប្រៀបខ្លាំង ដូចជាកសិផល វាយនភ័ណ្ឌ គ្រឿងសង្ហារឹម និងទំនិញសិប្បកម្ម ជាដើម។

ភាគីទាំងពីរបានឯកភាពពិចារណាលើលទ្ធភាពសហប្រតិបត្តិការគ្នាលើវិស័យ ថ្មីៗដែលមានសក្តានុពល ដូចជាឧស្សាហកម្មជាមូលដ្ឋាន កសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃម្ហូបអាហារ ថាមពល ជីវបច្ចេកវិទ្យា ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី៕


top