ព័ត៌មាន

វៀតណាម-អាហ្សង់ទីនខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥

បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្សង់ទីនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ (ម៉ោងក្នុង ស្រុក) នៅវិមានប្រធានាធិបតីនៅរដ្ឋធានី Buenos Aires ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីអាហ្សង់ទីន លោក Alberto Angel Fernandezt។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសន្ទនាជាមួយប្រធានាធិបតីអាហ្សង់ទីន លោក Alberto Angel Fernandezt។ (រូបថត៖ VOV)

នៅទីនេះ លោកប្រធានរដ្ឋសភាបានអះអាងថា ដំណើរទស្សនកិច្ចនេះបង្ហាញពីបំណងចង់ពង្រឹងទំនាក់ទំនងជាមួយអាហ្សង់ទីន និយាយដោយឡែកនិងតំបន់អាមេរិកឡាទីននិយាយរួម ដើម្បីបន្តជំរុញនិងធ្វើឱ្យស៊ី ជម្រៅថែមទៀតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយ រួមទាំងកិច្ចការបរទេសរបស់បក្ស ការទូតរបស់រដ្ឋ និងកិច្ចការបរទេសរវាងប្រជាជនជាមួយប្រជាជនឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រតាមវិស័យដូចជា ឧស្សាហកម្ម កសិកម្ម និងថាមពល។

មេដឹកនាំទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាហ្សង់ទីន នាពេលកន្លងមក បន្តអភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន ជាក់ ស្តែង និងមានប្រសិទ្ធភាព។ មេដឹកនាំទាំងពីរសម្ដែងការពេញចិត្តចំពោះទំហំពាណិជ្ជ កម្មទ្វេភាគីដែលជាចំណុចលេចធ្លោក្នុងទំនាក់ទំនងទ្វេភាគី ដោយសម្រេចបានជាង ៤,៨ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ អាហ្សង់ទីនបន្តជាដៃគូពាណិជ្ជកម្មធំទីបី របស់វៀតណាមនៅអាមេរិកឡាទីន ហើយវៀតណាមបន្តជាទីផ្សារសំខាន់សម្រាប់ ការនាំចេញរបស់អាហ្សង់ទីន និងជាដៃគូធំទីពីររបស់អាហ្សង់ទីននៅអាស៊ីផងដែរ។ មេដឹកនាំទាំងពីរបានឯកភាពគ្នានឹងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនយោបាយ-ការទូត ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ព្រមទាំងឆ្លៀតយក ប្រៀបខ្លាំងពីមុខទំនិញដែលអាចបំពេញគ្នាទៅវិញទៅមក ដើម្បីកិច្ចខិតខំប្រឹងប្រែង នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥៕


top