ព័ត៌មាន

វៀតណាម-អាមេរិកជំរុញកិច្ចសហប្រតិបត្តិការអប់រំ

កាលពីថ្ងៃទី ១២ មេសា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Dung បានអញ្ជើញមកជួបសំណេះ សំណាលជាមួយសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ Virginia (UVA) រដ្ឋ Virginia សហរដ្ឋអាមេរិក។
លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung ថ្លែងនៅសាកលវិទ្យាល័យ Virginia។ (រូបថត៖ TTXVN)
កិច្ចសន្ទនានេះគឺជាផ្នែកមួយនៃសកម្មភាព “កិច្ចសន្ទនាជាមួយឯកអគ្គរដ្ឋទូត” របស់មជ្ឈ មណ្ឌលនយោបាយវិជ្ជា សាកលវិទ្យាល័យ Virginia ដែលទាក់ទាញការចូលរួមពី សាស្ត្រាចារ្យ គ្រូបង្រៀន និងនិស្សិតជិត ២០០នាក់ តាមទម្រង់ផ្ទាល់ផងនិងតាម អ៊ីនធឺណិតផង។ នៅទីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានរំលេចនូវ សមិទ្ធិផលសេដ្ឋកិច្ចសង្គមសំខាន់ៗរបស់វៀតណាម សក្ដានុពលរបស់ប្រទេសជាតិ ក៏ដូចជាគោលនយោបាយកិច្ចការបរទេស និងទំនាក់ទំនងការបរទេសបើកចំហ ឋានៈ កាន់តែខ្ពស់របស់វៀតណាមនៅក្នុងតំបន់និងលើឆាកអន្តរជាតិ។ ជាពិសេស លោកឯក អគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើវឌ្ឍនភាពនៃទំនាក់ទំនងវៀតណាម-អាមេរិក ក្រោយរយៈ ពេល ២៨ឆ្នាំនៃការធ្វើប្រក្រតីភាពទំនាក់ទំនង (១៩៩៥-២០២៣) និងក្នុងឱកាសខួប លើកទី១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ (២០១៣-២០២៣) ផងដែរ។
ក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung ក៏បានជួបធ្វើការ ជាមួយបណ្ដាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Virginia ដើម្បីពិភាក្សាអំពីកាលានុវត្ត ភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងសាកលវិទ្យាល័យ Virginia និង មូលដ្ឋានអប់រំនៅវៀតណាម ជាពិសេសការផ្លាស់ប្តូរនិស្សិតរវាងប្រទេសទាំងពីរ៕

top