ព័ត៌មាន

វៀតណាម-អង់គ្លេសជម្រុញកិច្ចសហប្រតិបត្តិការសភា


វៀតណាម-អង់គ្លេសជម្រុញកិច្ចសហប្រតិបត្តិការសភា

បន្តដំណើរទស្សនកិច្ចនៅអង់គ្លេស នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានជួបសម្តែង​ការគួរសមអនុប្រធានសភាជាន់ទាបរបស់អង់គ្លេស លោកស្រី Eleanor Laing។ នៅទីនេះ លោកស្រី Tong Thi Phong បានថ្លែងអំណរគុណចំពោះការដែលរដ្ឋាភិបាលអង់គ្លេសបានផ្តល់ប្រភពទុនឧបត្ថម្ភ ODA ជួយវៀតណាមនាពេលកន្លងទៅ ព្រមទាំងឲ្យដឹងថា វៀតណាមមានបំណងបន្តទទួលបានការជួយឧបត្ថម្ភពីភាគីអង់គ្លេសថែមទៀត សំដៅជួយកែលំអរបរិយាកាសធ្វើអាជីវកម្ម ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងកសាង មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ។​ស្តីពីទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ លោកស្រីអនុប្រធានរដ្ឋសភាវៀតណាម មានក្តីសង្ឃឹមថា សមាជិក សមាជិកា សភាអង់គ្លេសនឹងជួយគាំទ្រ ដើម្បីអង់គ្លេសនឹងអនុម័តយ៉ាងឆាប់ៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្ព័ន្ធអឺរ៉ុប-វៀតណាម (EVFTA) សំដៅបង្កើតកម្លាំងចលករថ្មីសម្រាប់ខឿនសេដ្ឋកិច្ចរវាងវៀតណាមជាមួយEU ក៏ដូចជាវៀតណាមជាមួយអង់គ្លេសអភិវឌ្ឍន៍។​ វៀត​ណាម​ក៏មាន​បំណងថា​ប្រទេសទាំងពីរនឹងមានការគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិកាពហុភាគីក៏ដូចជាវេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEAM) ឬ សហភាពអន្តរសភាពិភពលោក (IPU) ជាដើម។

នាថ្ងៃដដែលក្នុងការជួបជាមួយក្រុមសមាជិកសភាអន្តរគណៈបក្ស ដែលយកចិត្តទុកដាក់លើវៀតណាម (APPG) ដឹកនាំដោយប្រធាន APPG លោក George Howard នោះ លោកស្រី Tong Thi Phong ក៏ផ្តល់ចំលើយមួយចំនួន ដែលសមាជិក APPG យកចិត្តទុកដាក់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top