ព័ត៌មាន

វៀតណាម-ឡាវបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យសក្តិសមនឹងទំនាក់ទំនងនយោបាយពិសេសរវាងប្រទេសទាំងពីរ

នារសៀលថ្ងៃទី១៨ ខែកក្កដា នៅទីស្នាក់ការរដ្ឋា ភិបាល នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបអចិន្ត្រៃយ៍នៃគណៈ លេខាមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ លោក Bounthong Chitmany និងគណៈប្រតិភូជាន់ខ្ពស់របស់ បក្ស និងរដ្ឋឡាវដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
  នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh ទទួលជួបអចិន្ត្រៃយ៍នៃគណៈ លេខាមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany។ (រូបថត៖ VGP)  
 

នៅក្នុង ជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរបន្តរក្សា យ៉ាងទៀងទាត់នូវដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលសម្រេចបាននៅសម័យប្រជុំលើកទី ៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ; បន្តសម្របសម្រួល ស្វែងរកដំណោះស្រាយ ដើម្បីនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឆ្ពោះទៅរកការអភិវឌ្ឍ ដ៏សក្តិសមនឹងទំនាក់ទំនងនយោបាយ ពិសេសនៃប្រទេសទាំងពីរ; សហការកសាង សេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។ ក្នុងពេល ជាមួយគ្នានេះ ដោះស្រាយការជាប់ជំពាក់ជំពិនសម្រាប់អាជីវកម្មយ៉ាងឆាប់រហ័ស បង្កើត ច្រករបៀងគតិយុត្តដោយស្ថិរភាព និងតម្លាភាព បរិយាកាសអាជីវកម្មងាយស្រួល បង្កើតទំនុកចិត្តសម្រាប់វិនិយោគិន; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ផ្សេងទៀត ដូចជាការពារជាតិ សន្តិសុខ ព្រំដែន ការអប់រំបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ កីឡា ទេសចរណ៍ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននិងការជួប ប្រាស្រ័យប្រជាជន; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកនៅ វេទិកាអន្តរជាតិ និងតំបន់; បង្កើនការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាយ៉ាងរឹងមាំ នូវឯករាជ្យ ភាពម្ចាស់ការ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសាមគ្គីភាព មជ្ឈភាព របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ជាការឆ្លើយតប អនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany បានសង្កត់ធ្ងន់ថា ការដែលប្រទេសទាំងពីរបានសម្របសម្រួលរៀបចំយ៉ាងល្អ នូវសកម្មភាព អបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ នៃ ការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក៏បានរួមចំណែក ជួយសហគមន៍អន្តរជាតិ យល់កាន់តែច្បាស់អំពីទំនាក់ទំនងពិសេសកម្រមានរវាង ប្រជាជាតិទាំងពីរវៀតណាម-ឡាវ៕

top