ព័ត៌មាន

វៀតណាម - ស៊ុយអែត ជំរុញការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើបណ្ដាវិស័យ


វៀតណាម - ស៊ុយអែត ជំរុញការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើបណ្ដាវិស័យ

នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ឧបនាយករដ្ឋមន្ត្រី ​និងជារដ្ឋមន្ត្រីការបរទេសវៀត​ណាម លោក Pham Binh Minh បានអញ្ជើញ​ជួបចរចា​ជាមួយរដ្ឋមន្ត្រីការ​បរទេស ស៊ុយអែត លោកស្រី Margot Wallstrom ក្នុង​ឱកាស​លោកស្រីអ​ញ្ជើញមក​បំពេញទស្សនកិច្ច​នៅវៀតណាម ចាប់ពីថ្ងៃ​ទី២១ ដល់ ថ្ងៃទី២៣ ខែ​វិច្ឆិកា។

នៅក្នុង​កិច្ចចរចានេះ លោក Pham Binh Minh និ​ងលោកស្រី Margot Wallstrom បានឯកភាព​ជំរុញការ​ផ្លាស់​ប្ដូរគណៈប្រតិភូ ​ហើយបន្តរួម​សហការយ៉ាងជិតស្និទ្ធិ នៅវេទិកាពហុភាគីក្នុ​ងតំបន់ ​និងអន្តរជាតិ។
​ 
លោក​ Pham Binh Minh បានលើកសំណើអំពីវិធានការ​ជាក់​ស្ដែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យ​សំខាន់ៗ​រូមមាន​៖ នយោបាយ - កិច្ចកាបរទេស ​ពាណិជ្ជកម្ម - វិនិយោគ  អប់រំ - បណ្ដុះបណ្ដាល​  វិទ្យា​សាស្ត្រ - បច្ចេក​វិទ្យា  សន្តិសុខ -ការពារ​ជាតិ​។ លោក Pham Binh Minh បានស្នើឲ្យស៊ុយអែតជំរុ​ញការចុះ​ហត្ថលេខា និងអនុម័ត​លើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី EVFTA ឲ្យបានឆាប់ៗ​ ហើយមាន​បំណងបន្តទទួល​បានទុន​វិនិយោគ ​បច្ចេកវិទ្យាជឿនលឿន និងបទពិសោធន៍ក្នុង​ការគ្រប់គ្រ​ងលើរាល់​វិស័យ ដែលស៊ុយអែត​មាន​ប្រៀប​ខ្លាំង​។

ជាពិសេសភាគីទាំងពីរបានឯកភាពជំ​រុញការបង្កើតទំនាក់​ទំនងដៃគូរ​ វាងបណ្ដាវិស័យដូច​ជា៖ អប់រំ - បណ្ដុះ​បណ្ដាល  ​វិទ្យាសាស្ត្រ - បម្រើជីវភាព​រស់នៅ  សុខាភិបាល និងបរិ​ស្ថាន។​ រដ្ឋមន្ត្រីទាំង​ពីររូបក៏​បាន​ពិភាក្សា​លើបញ្ហា​អន្តរជាតិ ​និងតំបន់មួយចំនួន ដែលមានការយកចិ​តទុកដាក់​ដូចគ្នា ក្នុងនោះមានស្ថា​នភាព​ EU អាស៊ាន​ និង​បញ្ហាលើ​សមុទ្រ​ខាង​កើត​ផង​ដែ​រ។
 
រីឯខ្លួនវិញ​ លោកស្រី Margot Wallstrom បាន​អះអាង​ថា ស៊ុយអែត​មានបំណង​អភិវឌ្ឍន៍​ថែមទៀត​នូវទំនាក់​ទំនង​មិត្តភាព​ជាប្រពៃណី ​និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ជាមួយ​វៀត​ណាម៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 


top