ព័ត៌មាន

វៀតណាម-សិង្ហបុរីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌


វៀតណាម-សិង្ហបុរីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌

នា​ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ​២០១៧ នៅវិមាន​ប្រធានរដ្ឋ​​ក្នុងជំនួប​សន្ទនា​ជាមួយ​លោក Sudaresh Menon ប្រធាន​តុលា​កា​កំពូល​សិង្ហបុរី​ដែល​កំពុង​មាន​ដំណើរ​បំពេញ​​ទស្សន​កិច្ច នៅវៀតណាម ប្រធានរដ្ឋ លោក Tran Dai Quang បាន​ស្នើ​អោយ​ផ្នែក​​តុលាការ នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​បន្ត​ពង្រីក​ ទំនាក់​ទំនង​សហប្រតិ​បត្តិការ​ជំរុញ​​ដំណើរ​ការ​ ធ្វើវិសោ​ធនកម្ម​យុត្តិធម៌ ដើម្បី​សមស្រប​ជាមួយស្ថាន​ភាព​នាបច្ចុប្បន្ន ​កសាង​ខឿនយុត្តិធម៌​ទំនើប ​ប្រសិទ្ធភាព​សមស្រប ជាមួយ​លក្ខណៈ​របស់​ប្រទេសនីមួយៗ។
 
​ប្រធានរដ្ឋ លោក Tran Dai Quang បានស្វាគមន៍ការដែល ​តុលាការ​កំពូល​ នៃប្រទេស​ទាំងពីរចុះ​ហត្ថលេខា​អនុស្សសរ​ណះ យោគយល់គ្នា​សហប្រតិបត្តិការ​ ចែករំ​លែកបទពិសោធន៍ របស់ផ្នែក​តុលាការ​​នៅប្រទេស​នីមួយៗ​៕

 

តាម​ ​VOV5 - វិទ្យុសំឡេង​វៀតណាម​

 


top