ព័ត៌មាន

វៀតណាម-រុស្ស៊ីពង្រឹងនិងពង្រីកទំនាក់តំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបចរចាជាមួយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
ក្នុងក្របខ័ណ្ឌសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ នារសៀលថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបចរចាជាមួយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ ថ្លែងមតិនៅជំនួបនេះ លោក Tran Dai Quang បានអះអាងនូវគោលការណ៍មុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពនិងផ្តល់អាទិភាព ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ហើយស្នើឲ្យភាគីរុស្ស៊ីបង្កលក្ខណៈងាយស្រួលដើម្បីសហគ្រាសវៀតណាមសវិនិយោគឲ្យសមស្របចូលក្នុងតំបន់អាស៊ីបូព៌ារ ដោយឈរលើមូលដ្ឋានសក្តានុភាពនិងតម្រូវ​ការ​សហប្រតិបត្តិការ​នៃភាគីទាំងពីរ។ រីឯខ្លួនវិញ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានវាយតំលៃខ្ពស់ចំពោះភាពម្ចាស់ការយ៉ាងសកម្មរបស់វៀតណាមក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះ APEC ២០១៧ ហើយអះអាងថា៖ វៀតណាមជានិច្ចកាលជាអាទិភាពមួយក្នុងគោលនយោបាយកិច្ច ការបរទេសរបស់រុស្ស៊ីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោក Vladimir Putin  ក៏បានស្នើឲ្យ វៀតណាមបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសរុស្ស៊ីចូលរួមបណ្ដាគំរោងការណ៍សហប្រតិបត្តិការថ្មីអំពីការកសាងហេដ្ឋរចនាសម្ព័ន្ធ ផ្លូវដេក ថាមពល ប្រេងឧស្ម័ន្ធដុត ឧស្សាហកម្មរថយន្ត ការប្រើប្រាស់នុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព បង្កើនការជួបប្រាស្រ័យវប្បធម៌ប្រជាជនផងដែរ។ បន្ទាប់ពីជំនួបចរចាពោលខាងលើ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម-សហព័ន្ធរុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យធានា សន្តិសុខព័ត៌មានអន្តរជាតិតាមទិសកសាងនិងពង្រឹងទំនុកទុកចិត្តរួម  ធានាសន្តិសុខព័ត៌មាន សំរាប់សំណង់សំខាន់ខាងសន្តិសុខជាតិ ប្រឆាំងនឹងបទល្មើសប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងសារព័ត៌មានដើម្បីគោលដៅភេរវកម្ម ។ល។៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម


top