ព័ត៌មាន

វៀតណាម-ម៉ារ៉ុក ខំប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្ម


 វៀតណាម-ម៉ារ៉ុក ខំប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្ម 

នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយនាយករដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បាន​​ជួប​​សន្ទនា​ជាមួយប្រធាន​សភាជាន់ទាប ​ម៉ារ៉ុក លោក Habib El Malki ។​ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc​ បានចាត់​ទុកថា៖ ប្រទេសទាំងពីរ​មានសក្ដានុភាព​ជាច្រើន​ដើម្បីជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​​នានា ដូច​ជា​៖​ ថា​មពល ផលិតកម្មជី ធនាគារ បច្ចេកវិទ្យា​ព័ត៌មាន ទេសចរណ៍និងកសិ​កម្ម។ នាយក​រដ្ឋ​មន្ត្រី​​​បាន​សង្កត់ធ្ងន់ថា​៖ ភាគីទាំងពីរត្រូវផ្លាស់ប្តូរអំ​ពីបទពិសោធន៍ ក្នុងវិស័យសេដ្ឋកិ​ច្ច-សង្គម​កិច្ច ជួយ​ឧបត្ថម្ភ​​ដើម្បី​រួមគ្នា​អភិវឌ្ឍន៍ ជំរុញទំហំពាណិជ្ជកម្ម​ទ្វេភា​គីកើន​៥ដង ក្នុងឆ្នាំ២០១៨។

រីឯ ប្រធាន​សភាជាន់ទា​ប ម៉ារ៉ុក លោក Habib El Malkiបានស្នើអោយ​ភាគីទាំងពីរ​គប្បីបង្កល​ក្ខណះ​ដើម្បី​សហគ្រាស​នៃ​ប្រទេសទាំង​ពីរ បង្កើនការផ្លាស់ប្តូរ​ ជួបប្រាស្រ័យ និងស្វែង​រកឱកាស​សហប្រតិបត្តិ​ការ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top