ព័ត៌មាន

វៀតណាម-មិកស៊ិកជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម

​ថ្លែងមតិក្នុងជំនួបនេះ ថ្នា​ក់ដឹកនាំទាំង២រូបសុទ្ធតែ​ មានបំណងឲ្យភាគីទាំង​២ជំរុញយ៉ាង​ខ្លាំង​ក្លាថែម​ទៀត​នូវ​ទំនាក់​ទំនងសេដ្ឋកិច្ច​ពាណិជ្ជកម្ម ជាពិសេសក្នុងវិស័យក​សិកម្ម​។


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបប្រធានព្រឹទ្ធសភា
មិកស៊ីកលោក Ernesto Cordeno 

នាព្រឹកថ្ងៃទី២០​ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហា​ណូយ ប្រធាន​រដ្ឋសភា​វៀត​ណាម​ លោក​ស្រី Nguyen Thi Kim Ngan បានអញ្ជើញ​ទទួល​ជួបប្រធាន​ព្រឹទ្ធសភា មិកស៊ីកលោក Er​nesto​ Cordeno ក្នុង​ឱកាស​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច ចូ​លរួមកិច្ច​ប្រជុំ APPF ២៦។ ថ្លែងមតិក្នុង​​ជំនួបនេះ ថ្នាក់ដឹកនាំទាំង​២រូបសុទ្ធ​តែ មាន​បំណង​ឲ្យភាគី​​ទាំ​ង២ជំរុញយ៉ាង​ខ្លាំងក្លាថែម​​ទៀត នូវទំនាក់ទំនងសេដ្ឋកិច្ចពា​ណិជ្ជកម្ម ជាពិសេសក្នុងវិស័យកសិ​កម្ម។ ស្ដីពី​កិច្ចសហប្រតិបតិ្តការ​ពហុភាគី ប្រធានរដ្ឋសភាលោកស្រី​ Nguyen Thi Kim Ngan ចាត់ទុកថា ​ប្រទេសទាំង​២ មាន​កិច្ចសហការ​ដ៏ស្អិតរមួត​ គាំទ្រគ្នាទៅ​វិញទៅមកក្នុង​អង្គការអន្តរជាតិ​និង ​វេទិកាពហុភា​គីនានា។​

 
លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបប្រធានសភាជាន់ទាបឈីលីលោក Fidel Espinoza Sandoval

នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាវៀត​ណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ​ទទួល​ជួបប្រធាន​សភាជាន់​ទាប​ឈីលីលោក Fidel Espinoza Sandoval។ នៅ​ទីនេះ លោក​ប្រធាន​រដ្ឋសភា​ឈីលីបាន​អបអរសាទរ​វៀត​ណាម ដែលបានរៀបចំប្រកបដោយជោ​គជ័យនូវ​កិច្ចប្រជុំ APPF ២៦ ដោយមានការចូល​រួម​របស់​គណៈប្រតិភូ​ជាង​៣០ ព្រមទាំងសំដែងការចាប់​អារម្មណ៍ចំពោះការអភិវឌ្ឍន៍​របស់​វៀតណាម ក្នុងរយៈពេល១០ឆ្នាំ​កន្លង​ទៅផងដែរ​៕
 

 តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top