
ជំនួបរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមលោក Truong Minh Tuanជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សាយសម្លេងទូរទស្សឥណ្ឌា លោក M.Venkaiah Naidu(http://vietnamnet.vn/)
នាល្ងាចថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ នៅឥណ្ឌា ថ្លែងមតិនៅជំនួប ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សាយសម្លេងទូរទស្ស ឥណ្ឌា លោក M.Venkaiah Naidu រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan បានឲ្យដឹងថា ឥណ្ឌាមានការអភិវឌ្ឍន៍លើវិស័យសារព័ត៌មាន បោះពុម្ភផ្សាយ និង ផ្សាយសម្លេងទូរទស្សជាដើម ដូច្នេះភាគីទាំងពីរមានសក្ដានុភាពសហប្រតិបត្តិការច្រើនណាស់ ។ រដ្ឋមន្ត្រីលោក Naidu មានគោលបំណងថាឥណ្ឌា និងវៀតណាមនឹងបង្កើនការផ្លាស់ប្ដូរ គណៈប្រតិភូជាន់ខ្ពស់ សំដៅជំរុញកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នសារព័ត៌មាននៃប្រទេសទាំងពីរ និង ការបណ្ដុះបណ្ដាល ក្នុងវិស័យសារព័ត៌មានដើម្បី ឲ្យភាគីទាំងពីរអាចយល់ដឹងអំពីគ្នាថែមទៀត។ នាថ្ងៃដដែលរដ្ឋមន្ត្រីលោក Truong Minh Tuan បានទៅជួបសំណេះសំណាល ជាមួយមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា និងចូលរួមពិធីប្រារព្ធការតាំងពិព័រណ៍រូបថត និងឧទ្ទេសនាមភាពយន្ត “រកឃើញវៀតណាម” ផងដែរ ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម