ព័ត៌មាន

វៀតណាម និងសហរដ្ឋអាមេរិកសហប្រតិបត្តិការអនុវត្តន៍ការសន្យាអំពីអាកាសធាតុ

វៀតណាមបានអនុវត្តន៍វិធានការយ៉ាងទូលំទូលាយលើវិស័យផ្លាស់ប្ដូរថាមពល សំដៅសម្រេចឲ្យបានគោលដៅ ដែលបានពោលខាងលើ។
  រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Tran Hong Ha បានជួបពិភាក្សាការងារជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកការប្រែប្រួលអាកាសធាតុ លោក John Kerry បេសកជនពិសេសស្តីពីការប្រែប្រួលអាកាសធាតុ  

នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខាងក្រៅកិច្ចប្រជុំទលើកទី ២៧ នៃភាគីនានា ដែលចូលរួមអនុសញ្ញាក្របខណ្ឌនៃអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) នៅទីក្រុង Sharm El-Sheikh ប្រទេសអេហ្ស៊ីប រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Tran Hong Ha បានជួបពិភាក្សាការងារជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកការប្រែប្រួលអាកាសធាតុ លោក John Kerry បេសកជនពិសេសស្តីពីការប្រែប្រួលអាកាសធាតុ។

អញ្ជើញថ្លែងនៅទីនេះ លោករដ្ឋមន្ត្រី Tran Hong Ha បានអះអាងសារជាថ្មីនូវការសន្យាបញ្ចេញឧស្ម័នសុទ្ធមក "សូន្យ" នៅឆ្នាំ ២០៥០ ដែលវៀតណាមបាននាំចេញនៅក្នុង COP26។ វៀតណាមបានអនុវត្តន៍វិធានការយ៉ាងទូលំទូលាយលើវិស័យផ្លាស់ប្ដូរថាមពល សំដៅសម្រេចឲ្យបានគោលដៅ ដែលបានពោលខាងលើ។ លោកបានស្នើរឲ្យភាគីអាមេរិក និងក្រុមប្រទេសទាំង ៧ ដែលមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ធំបំផុតនៅលើពិភពលោក (G7) អនុវត្តន៍ការសន្យាដែលបាននាំចេញអំពីការផ្លាស់ប្ដូរថាមពលដោយសមភាព។

ជាការឆ្លើយតប លោក John Kerry បានឲ្យដឹងថា សហរដ្ឋអាមេរិកបានសន្យាក្នុងការផ្លាស់ប្ដូរថាមពល ហើយ G7 នឹងបន្តពិនិត្យឡើងវិញនូវការសន្យារបស់ក្រុម។ លោក John Kerry បានអះអាងថា នឹងជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការផ្លាស់ប្ដូរថាមពលដោយសមភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាជំរុញយ៉ាងសកម្មកិច្ចសហប្រតិបត្តិការ និងអនុវត្តន៍ការសន្យាជាមួយវៀតណាមផងដែរ៕


top