ព័ត៌មាន

វៀតណាម និងសហរដ្ឋអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាម

នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman។
  លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman (រូបថត៖ qdnd.vn)  

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយឯក Hoang Xuan Chien បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់ជួរមុខមួយក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោកបានសង្កត់ធ្ងន់ថាវៀតណាមជានិច្ចកាលផ្តល់អាទិភាព និងយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាមជាមួយសហរដ្ឋអាមេរិក។ លោកឧត្តមសេនីយឯក Hoang Xuan Chien មានគោលបំណងថា  នាពេលខាងមុខ ក្រសួងការបរទេសអាមេរិកបន្តជំរុញដល់រដ្ឋសភា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីគាទ្ររាល់វិស័យសហប្រតិបត្តិការការពារជាតិ ដែលកំពុងត្រូវបានអនុវត្តន៍រវាងប្រទេសទាំងពីរ ផ្ដោតសំខាន់លើការផ្ដល់អាទិភាពជួយថរិកាសម្រាប់គម្រោងជំនះពុះពារលើ

ផលវិបាកក្រោយសង្គ្រាមនៅវៀតណាម ដែលកំពុងត្រូវបានភាគីទាំងពីរអនុវត្តន៍ ក្នុងនោះផ្តល់អាទិភាពដល់ការពន្លឿនគម្រោងសម្អាតជាតិពុលឌីអុកស៊ីននៅអាកាសយានដ្ឋាន Bien Hoa ដំណាក់កាលទី ១ ហើយបន្តប្រមូលផ្តុំប្រភពធនធាន ដើម្បីសម្អាតជាតិឌីអុកស៊ីតនៅអាកាសយានដ្ឋាន Bien Hoa។ ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភប្រភពធនធានសម្រាប់ការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីវៀតណាម ព្រមទាំងយកចិត្តទុកដាក់ជួយឧបត្ថម្ភវៀតណាមលើកកម្ពស់សមត្ថភាពថែរក្សាសន្តិភាពនៃ
អង្គការសហប្រជាជាតិ។

ជាការឆ្លើយតបអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បានអះអាងថា កិច្ចសហប្រតិបត្តិការជំនះពុះពារផលវិបាកនៃសង្គ្រាមគឺជាមូលដ្ឋានគ្រឹះក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សហរដ្ឋអាមេរិកនឹងបន្តជួយឧបត្ថម្ភវៀតណាមអំពីការបណ្តុះបណ្តាល លើកកម្ពសសមត្ថភាពក្នុងការចូលរួមសកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិផងដែរ៕


top