វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយព័រទុយហ្គាល់ ដែលជាសមាជិកសកម្មមួយរបស់សហភាពអឺរ៉ុប (EU)។
នាយករដ្ឋមវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបរដ្ឋមន្ត្រីកិច្ចការរដ្ឋ និងកិច្ចការបរទេសព័រទុយហ្គាល់ លោក Paulo Rangel។ (រូបថត៖ Lai Hoa/VOV)
នេះជាការបញ្ជាក់របស់នាយករដ្ឋមវៀតណាមលោក
ហ្វាម មិញជីញ នាថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងហាណូយ
នៅពេលអញ្ជើញទទួលជួបរដ្ឋមន្ត្រីកិច្ចការរដ្ឋ និងកិច្ចការបរទេសព័រទុយហ្គាល់ លោក Paulo
Rangel ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ដោយផ្អែកលើទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ
និងសក្តានុពលសហប្រតិបត្តិការដ៏ធំធេងដែលនៅសេសសល់
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយ
បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; លើកកម្ពស់ទំនាក់ទំនងទ្វេភាគីតាមទិសដៅជាក់ស្ដែង មានប្រសិទ្ធភាព
ស្របតាមបរិបទថ្មី។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួនដូចជា៖
ថាមពលកកើតឡើងវិញ នាវាចរណ៍ កំពង់ផែសមុទ្រ ការដំឡើងនាវា ភស្តុភារកម្ម
ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងការថែទាំសុខភាព ជាដើម។
រីឯខ្លួនវិញ
លោករដ្ឋមន្រ្តី Paulo Rangel បានបញ្ជាក់ថា ព័រទុយហ្គាល់ចាត់ទុកវៀតណាមជាដៃគូសំខាន់មួយ
នៅអាស៊ីអាគ្នេយ៍ ហើយមានការឯកភាពខ្ពស់ជាមួយនឹងទិសដៅរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម
មិញជីញ
និងមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយវៀតណាមផងដែរ។
មុននោះ
លោករដ្ឋមន្រ្តី Paulo Rangel បានជួបពិភាក្សាជាមួយលោក Le
Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
ហើយបានចូលរួមពិធីបើកសម្ពោធស្ថានទូតព័រទុយហ្គាល់ប្រចាំនៅវៀតណាម៕