ព័ត៌មាន

វៀតណាម និងបណ្តាប្រទេសអេមីរ៉ាតអារ៉ាប់រួម បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ

វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការលើកកម្ពស់មិត្តភាពជាប្រពៃណីជាមួយទីភ្នាក់ងារអនុវត្តច្បាប់របស់ UAE។
រដ្ឋមន្ត្រី លោក To Lam បានទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប់រួមប្រចាំនៅវៀតណាម លោក Bader Almatrooshi (រូបថត៖ VOV)

នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលនាថ្ងៃទី ១២ ឧសភា នៅទីក្រុងហាណូយ នៅពេលលោកបានទទួលជួបឯកអគ្គរដ្ឋទូតអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាម លោក Bader Almatrooshi អញ្ជើញចូលជួបសម្តែងការគួរសមក្នុងក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកម្មនៅវៀតណាម។ លោករដ្ឋមន្ត្រី To Lam បានស្នើឲ្យភាគីទាំងពីរបន្តធ្វើការរួមគ្នាដើម្បីកសាង និងបំពេញនូវក្របខ័ណ្ឌច្បាប់រយៈពេលវែងសម្រាប់កិច្ចសហប្រតិបត្តិការវិជ្ជាជីវៈ សន្តិសុខ ការអនុវត្តច្បាប់ ការទប់ស្កាត់ និងត្រួតពិនិត្យឧក្រិដ្ឋកម្ម និងកិច្ចសហប្រតិបត្តិការផ្នែកតុលាការព្រហ្មទណ្ឌរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធ្វើបត្យាប័ន និងការផ្ទេរអ្នកទោស។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Bader Almatrooshi បានអះអាងថា នឹងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការល្អរវាង UAE - វៀតណាម។ លោកឯកអគ្គរដ្ឋទូតតែងតែគាំទ្រ និងដើរតួជាស្ពានពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពរវាងក្រសួងនគរបាលវៀតណាម និងស្ថាប័នអនុវត្តច្បាប់របស់ UAE៕


top