ព័ត៌មាន

វៀតណាម និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាអំពីស្ថានភាពនយោបាយនៅហ្គីណេ - ប៊ីសៅ


ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Dang Dinh Quy (រូបថត៖ VOV)
 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១០ ខែសីហាបានបើកកិច្ចប្រជុំដើម្បីធ្វើការពិភាក្សាអំពីស្ថានភាពហ្គីណេ - ប៊ីសៅ និងការអនុវត្តបេសកកម្មរបស់ក្រុមបេសកកម្មអង្គការសហប្រជាជាតិនៅហ្គីណេប៊ីសៅ (UNIOGBIS) ក្នុងរយៈពេល ៦ ខែកន្លងទៅ។
 
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Dang Dinh Quy បានអំពាវនាវឱ្យភាគីទាក់ទិននានាសហប្រតិបត្តិការ បង្រួញគំលាត ខិតខំប្រឹងប្រែងអនុវត្តការផ្សះផ្សារជាតិ បន្តអនុវត្តការកែទម្រង់ដ៏សំខាន់ៗ ក្នុងកិច្ចព្រមព្រៀង Conarky កិច្ចព្រមព្រៀងស្ថេរភាព និងទិសដៅ ៦ ចំណុចរបស់ សហគមន៍សេដ្ឋកិច្ចអាហ្រ្វិកខាងលិច។
 
លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើកិច្ចការពារជនស៊ីវិល និងបង្កើនការចូលរួមរបស់ស្ត្រីនិងយុវជនក្នុងគោលនយោបាយនិងការអភិវឌ្ឍន៍ជាតិ។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់សហគមន៍អន្តរជាតិ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ហ្គីណេ - ប៊ីសៅ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម


top