ព័ត៌មាន

វៀតណាម និងកូរ៉េខាងត្បូងចែករំលែកផលប្រយោជន៍យុទ្ធសាស្ត្រស្រដៀងគ្នាជាច្រើន

វៀតណាមតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ហើយមានបំណងចង់អភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មគឺជាចំណុចស្នូល ទំនុកចិត្តនយោបាយគឺជាមូលដ្ឋានគ្រឹះ រួមចំណែកដល់សន្តិភាព និងវិបុលភាពរួមក្នុងតំបន់ និងពិភពលោក។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol នៅទីក្រុង Hiroshima ប្រទេសជប៉ុន នារសៀលថ្ងៃទី ១៩ ឧសភា (រូបថត៖ Duong Giang/TTXVN)

នាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល G៧ បើកទូលាយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមនិងកូរ៉េខាងត្បូងបានចែករំលែក ផលប្រយោជន៍យុទ្ធសាស្ត្រស្រដៀងគ្នាជាច្រើន ក្នុងការអភិវឌ្ឍន៍របស់ប្រទេសនិមួយៗ ក៏ដូចជាទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់។ វៀតណាមតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះទំនាក់ទំនង ជាមួយកូរ៉េខាងត្បូង ហើយមានបំណងចង់អភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ  ក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មគឺជាចំណុចស្នូល ទំនុកចិត្តនយោបាយគឺជាមូលដ្ឋានគ្រឹះ រួមចំណែកដល់សន្តិភាព និងវិបុលភាពរួមក្នុងតំបន់ និងពិភពលោក។

លោកប្រធានាធិបតី Yoon Suk Yeol បានអះអាងថា លោកតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាដៃគូសំខាន់នាំមុខគេក្នុងតំបន់ ត្រៀមខ្លួនរួចជាស្រេច រួមសហការជាមួយវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើទិដ្ឋភាពជាច្រើន ជាពិសេសក្នុងវិស័យជាប្រៀបខ្លាំងរបស់កូរ៉េខាងត្បូង និងជាតម្រូវការរបស់វៀតណាម ដើម្បីនាំទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូងកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព៕


top