ព័ត៌មាន

វៀតណាម និងកាតា លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

នាថ្ងៃទី ៤ និងទី៥ ខែកក្កដា ឆ្នាំ២០២២ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Quang Hieu បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកាតា និងធ្វើជាសហអធិបតីនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសលើកទី ២ រវាងវៀតណាម - កាតា ជាមួយរដ្ឋលេខាធិការក្រសួងការបរទេសកាតា លោក Soltan bin Saad Al-Muraikhi ។
  កិច្ចប្រជុំពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសលើកទី ២ រវាងវៀតណាម - កាតា។ រូបថត៖ baoquocte.vn  
  ឧបនាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman Al-Thani ជួបសំដែងការគួរសមជាមួយអនុរដ្ឋមន្ត្រី Pham Quang Hieu។ រូបថត៖ baoquocte.vn  

ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍន៍ជាវិជ្ជមានក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកាតា នាពេលកន្លងមក ជាពិសេសលើវិស័យនយោបាយ-ការទូត សេដ្ឋកិច្ចនិងថាមពល  ហើយបានជូនដំណឹងគ្នាទៅវិញទៅមកអំពីការអភិវឌ្ឍន៍ និងគោលនយោបាយសេដ្ឋកិច្ច-សង្គមរបស់ប្រទេសនីមួយៗ។ ក្នុងជំនួបសំដែងការគួរសមជាមួយអនុរដ្ឋមន្ត្រី Pham Quang Hieu ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman Al-Thani បានអះអាងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយវៀតណាម; ហើយមានបំណងចង់ធ្វើដំណើរទស្សនកិច្ចទៅកាន់វៀតណាមឲ្យបានឆាប់ៗ ដើម្បីពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានពិភាក្សាអំពីវិធានការលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដូចជាការសម្របសម្រួលរៀបចំឲ្យបានល្អពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងរៀបចំគណៈកម្មាធិការអន្តររដ្ឋាភិបាលលើកទី ៣ ដើម្បីត្រួតពិនិត្យ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់វេទិកាអន្តរជាតិ ពង្រឹងសកម្មភាពជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចូលផលិតផលប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមក; បង្កើនជើងហោះហើរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខថាមពល និងសន្តិសុខស្បៀងអាហារ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អនុរដ្ឋមន្ត្រី លោក Pham Quang Hieu បានអញញជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Doha និងជួបជាមួយតំណាងសហគមន៍ជនវៀតណាមដែលកំពុងសិក្សា រស់នៅ និងធ្វើការនៅប្រទែសកាតា៕


top