ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មកាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ឆៃ ស៊ីណារិទ្ធ និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Minh Vu កាលពីថ្ងៃទី ២៣ កក្កដា បានជួបពិភាក្សានិងផ្លាស់ប្តូរយោបល់លើជំហានបន្ទាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឆបោកតាមអ៊ីនធឺណិត ដែលជាបញ្ហាសាក់ល្បងដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu និងទេសរដ្ឋមន្ត្រី ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជា លោក ឆៃ ស៊ីណារិទ្ធ។ រូបថត៖ VOV-ភ្នំពេញ
នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានជូនដំណឹងអំពីប្រតិបត្តិការរបស់គណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា; ព្រមទាំងបានឲ្យដឹងថា លោកត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយប្រទេសវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋ; គាំទ្រសំណើបង្កើតបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ និងក្រុមការងារទ្វេភាគីដោយផ្អែកលើយន្តការផ្លាស់ប្តូរព័ត៌មានដែលមានស្រាប់រវាងលេខាធិការដ្ឋាននៃគណៈកម្មការ និងតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា។
ទទួលស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្កើត គណៈកម្មាធិការប្រយុទ្ធប្រឆាំងការឆបោកតាមអ៊ីនធឺណិត លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានបញ្ជាក់ថា វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហានេះ ហើយបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ការពារជនរងគ្រោះពីការឆបោកតាមអ៊ីនធឺណិតនិងការជួញដូរមនុស្ស៕
យោងតាម លេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ២២ ខែកក្កដា កម្ពុជាបានបោសសម្អាតគ្រឹះស្ថានឆបោកតាមអ៊ីនធឺណិតចំនួន ៥៨ កន្លែងនៅតាមខេត្តក្រុងចំនួន ១៧/២៥ ទូទាំងប្រទេស ដោយចាប់ឃុំខ្លួនជនសង្ស័យចំនួន ៣.០៧៥ នាក់ ដែលមានសញ្ជាតិផ្សេងៗគ្នា។ លើសពីនេះ កងកម្លាំងសមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងពាក់ព័ន្ធជាច្រើន ដូចជា៖ កុំព្យូទ័រ ទូរស័ព្ទ ថ្នាំញៀន ឯកសណ្ឋានប៉ូលិស អាវុធ និងគ្រាប់រំសេវ៕