ព័ត៌មាន

វៀតណាម និង IAEA ចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការ ដំណាក់កាល ២០២២-២០២៧

នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២២ នៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) គណៈប្រតិភូវៀតណាម អមអង្គការអន្តរជាតិនៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស និង IAEA បានប្រារព្ធពិធីចុះហត្ថលេខាលើក្របខ័ណ្ឌ កម្មវិធីសហប្រតិបត្តិការរវាងវៀតណាម និង IAEA ដំណាក់កាល់ ២០២២-២០២៧។
  លោកបណ្ឌិត Hua LIU និងឯកអគ្គរដ្ឋទូតលោក Nguyen Trung Kien ផ្លាស់ប្តូរឯកសារ។ (រូបថត៖ VOV)  

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតលោក Nguyen Trung Kien តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំ IAEA បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង IAEA គឺមានអត្ថន័យពិសេសក្នុងបរិបទដែលវៀតណាមជិតចូលកាន់តំណែងជាប្រធានសន្និសីទបណ្តាប្រទេសជាសមាជិកកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ (RCA) ដំណាក់កាល ២០២២-២០២៣។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថាអាទិភាពមួយរបស់វៀតណាមក្នុងការចូលរួមក្រុមប្រឹក្សាភិបាល IAEA ដំណាក់កាល ២០២២-២០២៣ គឺកិច្ចសហប្រតិបត្តិការជាមួយសមាជិកផ្សេងទៀតនៃក្រុមប្រឹក្សា ដើម្បីលើកកម្ពស់តួនាទីរបស់ IAEA ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងគោលបំណងសន្តិភាព។ លោកបណ្ឌិត Hua LIU អគ្គនាយករងទទួលបន្ទុកកិច្ចសហប្រតិបត្តិការបច្ចេកទេសនៃ IAEA បានឲ្យដឹងថា ការចុះហត្ថលេខាលើក្របខ័ណ្ឌកម្មវិធីសហប្រតិបត្តិការ ដំណាក់កាល់ ២០២២-២០២៧ គឺជាឯកសារសំខាន់មួយ ដែលនឹងជួយ IAEA ទទួលបានចំណាប់អារម្មណ៍ និងតម្រូវការរបស់វៀតណាម ក្នុងការអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរ តាមនោះជួយឧបត្ថម្ភ IAEA ក្នុងការអភិវឌ្ឍន៍កម្មវិធីសហប្រតិបត្តិការបច្ចេកទេសប្រចាំឆ្នាំផងដែរ៕ 


top