ព័ត៌មាន

វៀតណាម និង GEAPP សហប្រតិបត្តិការអភិវឌ្ឍន៍ទីផ្សារថាមពលកកើតឡើងវិញ

កាលពីថ្ងៃទី ២២ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀត ណាម លោក Tran Hong Ha បានទទួលជួបលោក Simon Harford នាយកមូលនិធិ សម្ព័ន្ធភាពថាមពលសកលសម្រាប់មនុស្សនិងផែនដី (GEAPP)។
ឧបនាយករដ្ឋមន្ត្រីវៀត ណាម លោក Tran Hong Ha ទទួលជួបលោក Simon Harford នាយកមូលនិធិសម្ព័ន្ធភាពថាមពលសកលសម្រាប់មនុស្សនិងផែនដី (GEAPP)។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា តាមរយៈការចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសម្រាប់ការបំប្លែងថាមពលដោយសមភាព (JETP) វៀតណាមមានបំណងចង់ ទទួលបានការពិគ្រោះយោបល់ និងជំនួយបច្ចេកទេសពីដៃគូអន្តរជាតិក្នុងដំណើរការ អនុវត្តន៍កិច្ចព្រមព្រៀង; ស្នើឲ្យដៃគូអន្តរជាតិ ក្នុងនោះ GEAPP បន្តពិគ្រោះយោបល់ និងជួយឧបត្ថម្ភវៀតណាមក្នុងការកសាងគោលនយោបាយ បរិយាកាសគតិយុត្ត អំណោយផលក្នុងការវិនិយោគ ការដេញថ្លៃ ឥណទាន និងការអភិវឌ្ឍទីផ្សារថាមពល កកើតឡើងវិញ… សម្រាប់គម្រោងបំប្លែងថាមពលក្នុងក្របខ័ណ្ឌ JETP។ ពីនោះ រួមចំណែកដល់ការអនុវត្តគោលដៅបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធសូន្យ រួមចំណែកដល់ការ ការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់និងសកលលោក៕


top