ព័ត៌មាន

វៀតណាម - ទីម័រខាងកើតពង្រឹងកិច្ចសហប្រតិបត្តិការ

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានធ្វើកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត លោកស្រី Adaljiza Albertina Xavier Reis Magno ̣(រូបថត៖ VOV)
 

នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការក្រសួងការបរទេស ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានធ្វើកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត លោកស្រី Adaljiza Albertina Xavier Reis Magno ។

នៅក្នុងកិច្ចសន្ទនានេះ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានអះអាងថា វៀតណាមបានត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ និងសហប្រតិបត្តិការយ៉ាងសកម្មលើគ្រប់វិស័យ ដែលទីម័រខាងកើតមានតម្រូវការ ដូចជាកសិកម្ម ជលផល ប្រេងឧស្ម័ន។ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវបង្កើតនិងអនុវត្តយន្តការនិងវិធានការណ៍ជាក់លាក់សំដៅទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការដ៏ធំធេងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសបានស្នើឲ្យទីម័រខាងកើតផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៣ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការគាំពារវិនិយោគទ្វេភាគី និងកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។   រដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាថា ចាំបាច់ត្រូវពង្រឹងតួនាទីជាស្ពានតភ្ជាប់នៃក្រសួងការបរទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះមានការជំរុញការផ្លាស់ប្ដូរ និងជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ក៏ដូចជាអនុវត្តន៍យន្តការគណៈកម្មាធិការចម្រុះសហប្រតិបត្តិការទ្វេភាគីយ៉ាងឆាប់ៗ ដើម្បីបង្កើតក្របខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលភាគីទាំងពីរមានសក្ដានុពល និងតម្រូវការផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top