ព័ត៌មាន

វៀតណាម - ទីមកដល់ដ៏ទាក់ទាញសម្រាប់និស្សិតអូស្រ្តាលី


 វៀតណាម - ទីមកដល់ដ៏ទាក់ទាញសម្រាប់និស្សិតអូស្រ្តាលី

យោងតា​មព័ត៌មាន​ពីស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាម​ថា នឹងមាននិស្សិតអូស្រ្តា​លីជា​ច្រើន​ថែម​ទៀត​មក​វៀត​ណាម​ក្នុង​ឆ្នាំ ២០១៨ ដើម្បីសិក្សានិងធ្វើការ​ក្នុងក្រប​ខ័ណ្ឌនៃកម្ម​វិធី New Colombo Plan របស់​រដ្ឋាភិបាល​អូស្ត្រាលី​។ កម្ម​វិធីនេះកាន់​តែអភិវឌ្ឍន៍យ៉ាង​ខ្លាំង នៅបណ្ដាប្រទេ​សក្នុងតំបន់។ ដោយ​ឡែកនៅ​វៀត​ណាម និស្សិត​អូស្រ្តាលីនឹ​ងចូ​លរួមគម្រោងការណ៍​ផ្សេងៗ​ចំនួន ៣០ ក្នុងនោះមានការស្រាវ​ជ្រាវសុ​ខុមាលភាព សេវា​កម្ម​សង្គម​ និ​ងរៀបចំផែនការតំបន់​។ នាឆ្នាំ ២០១៤ កម្មវិ​ធី New Colombo Plan ចាប់ផ្ដើមដោយមា​ននិ​ស្សិត អូស្រ្តាលី​ចំនួ​ន ១៦១ មកវៀតណាម។ ក្រោយ​ ៣ ឆ្នាំ ចំនួននិស្សិតបានកើន​ឡើង ៥​ ដង។ ដល់ចុងឆ្នាំ ២​០១៨ នឹងមាន​និស្សិតអូស្ត្រាលី​ជាង ១៥០០ នាក់មកសិក្សានៅវៀតណាម​។ កម្មវិធី New Col​ombo Plan ជាការ​ផ្ដើម​គំនិត​របស់​រដ្ឋាភិបាល​អូស្រ្តាលី ដើម្បីបង្កើនការយល់ដឹង​របស់ប្រជាជន អូស្រ្តាលី​អំពីតំបន់​ឥណ្ឌា - ប៉ាស៊ី​ហ្វិក​តាម​រយៈកា​រជួយ​ឧបត្ថម្ភនិស្សិតអូស្រ្តាលីទៅបណ្ដា​ប្រទេសក្នុងតំបន់​ ដើ​ម្បីសិក្សា។ កម្មវិធី​នេះនឹងធ្វើ​ឲ្យស៊ីជម្រៅ​ថែមទៀតទំនាក់​ទំនងជាមួយ​បណ្ដាប្រទេស ហើយតាមនោះ​រួម​ចំណែក​បង្កើត​ការតភ្ជាប់​រវាង​បណ្ដាម​ហាវិទ្យាល័យ និងសហគ្រាសទៀតផង៕
 

តាម VOV5 - ​វិទ្យុសម្លេ​ងវៀតណាម​
 


top